ទំនាក់ទំនងវៀតណាម-អាមេរិកមានគ្រឹះស្ថានរឹងមាំសំរាប់អនាគត
|
ទំនាក់ទំនងវៀតណាម-អាមេរិកមានគ្រឹះស្ថានរឹងមាំសំរាប់អនាគត (Image: VNA) |
(VOVworld) – រាល់បញ្ហាក្នុងទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកត្រូវបាន
ពិភាក្សាក្នុង ជំនួបសំណះសំណាលនៅវ៉ាស៊ីនតោននាព្រឹកថ្ងៃទី ៩ មិថុនា រវាង
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅវៀតណាម លោក Ted Osius ជាមួយអ្នកប្រាជ្ញ
អាមេរិកនិងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ
និងអន្តរជាតិ (CSIS) រៀបចំឡើងក្នុងឱកាស ដំណើរទស្សនកិច្ចនៅវៀតណាម
របស់ប្រធានាធិបតីអាមេរិក លោក Barack Obama នាពេលថ្មីៗនេះ។
ឯកអគ្គរដ្ឋទូត Ted Osius បានឲ្យដឹងថា៖ លោកមានក្តីសង្ឃឹមថា៖ ភាគី
ទាំងពីរអាច ទទួលបានអតិបរិមាកិច្ចព្រមព្រៀងចំនួន ៨ ក្នុងចំណោមកិច្ច
ព្រមព្រៀងរួមទ្វេភាគីចំនួន ១២ មុនពេលដំណើរទស្សនកិច្ចនៅវៀតណាម
របស់លោក Obama ប៉ុន្តែ ជាការពិត បរិមាណ កិច្ចព្រមព្រៀងដែលទទួលបាន
បានកើនឡើង ២០។
«ប្រការនេះបានសឲ្យឃើញថា៖ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិប
ត្តិការលើ គ្រប់ជ្រុងជ្រោយជាមួយអាមេរិកលើគ្រប់វិស័យ។ ខ្ញុំឃើញថា៖ ប្រទេស
ទាំងពីរបានកសាង គ្រឹះស្ថានរឹងមាំសំរាប់ទំនាក់ទំនងទ្វេភាគីនាពេលយ៉ា
ហោចណាស់ ៥០ ដល់ ៦០ ឆ្នាំខាងមុខ នេះ។»
ឆ្លើយសំណួរអំពីលទ្ធភាពទាក់ទងកំពង់ផែរសមុទ្រ Cam Ranh របស់វៀតណាម
ចំពោះអាមេរិក ឯកអគ្គរដ្ឋទូ Ted Osius បានអះអាងជាថ្មីម្តងទៀតថា៖ អាមេរិក
គោរពគោល នយបាយការពារជាតិ «៣ មិន» របស់វៀតណាម៖ មិនចូលរួម
សម្ព័ន្ធភាពយោធានិងមិនជាសម្ព័ន្ធមិត្តយោធាជាមួយប្រទេសណាមួយ មិន
អនុញ្ញាតឲ្យប្រទេសណាដាក់មូលដ្ឋានសឹកនៅ វៀតណាមនិងមិនផ្អែកទៅលើ
ប្រទេសណាដើម្បីប្រឆាំងប្រទេសទី ៣ ទេ។ តាមលោក Ted Osius ប្រសិនបើល
ក្ខ័ណអនុញ្ញាតិ នោះគឺអាមេរិកអាចនឹងប្រើប្រាស់បណ្ដាសេវ៉ាកម្មមានថ្លៃនៅ
កំពង់ផែរសមុទ្រអន្តរជាតិ Cam Ranh រួមមានការផ្តល់ប្រេងសាំងឬ ជួសជុលនា
វា ដូច សឹង្ហបុរីនិងជប៉ុន ប៉ុន្តែ មិនស្វែងរកដាក់មូលដ្ឋានសឹកនៅទីនេះនៅឡើយ។
ទាក់ទិនដល់ស្ថានភាពនៅសមុទ្រខាងកើត ឯកអគ្គរដ្ឋទូត Ted Osius បាន
ឲ្យដឹងថា៖ អាមេរិកមានបណ្ដាដៃគូខ្លាំងក្លាដែលមានសមត្ថភាពល្អដើម្បីកំណត់
និងទប់ទល់នឹងការ សាកល្បងនៅខ្សែផ្លូវនាវាចរណ៍សំខាន់នេះ។ លោក Ted Osius
បានចាត់ទុកថា៖ អាស៊ាន គប្បីប្រតិកម្មឯកភាពចំពោះសាលក្រមខាងមុខនៃ
តុលាការអជ្ញាកណ្ដាលអចិន្ត្រៃយ៍អន្តរជាតិ ស្តីពីការប្តឹងតវ៉ារបស់ហ្វីលីពីនចំពោះ
ចិនក្នុងជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត។
ឆ្លើយសំណួរអំពីការដែល អាមេរិកជំនះពុះពារលើផលវិបាកដោយសង្គ្រាមនៅ
វៀត ណាមយ៉ាងម៉េច ឯកអគ្គរដ្ឋទូត Ted Osius បានឲ្យដឹងថា៖ អាមេរិកកំពុង
ជំរុញយ៉ាងខ្លាំងកិច្ច សហប្រតិបត្តិការជាមួយវៀតណាមក្នុងការរាវរកបំផ្លាញគ្រាប់
បែកមីននៅសេសសលពី សង្គ្រាម។ អាមេរិនឹងបន្តជួយឧបត្ថម្ភវៀតណាមបោះ
សម្អាតជាតិគីមីពូល dioxine នៅតំបន់មួយចំនួន៕