ទុយនេស៊ីលុបចោលបម្រាមគោចរនៅរដ្ឋធានី

ទុយនេស៊ីលុបចោលបម្រាមគោចរនៅរដ្ឋធានី - ảnh 1
ប៉ូលីសទុយនេស៊ីស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានី Tunis (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១២ ធ្នូ ក្រសួងមហាផ្ទៃទុយនេស៊ីបានជូនដំណឹងអំពីការលុប
ចោលបម្រាមគោចរដែលត្រូវបានអនុវត្តន៍នៅរដ្ឋធានី Tunis និងតំបន់ជាយក្រុងនានា
ក្រោយពីការវាយប្រហារអត្តឃាតដោយគ្រាប់បែកនាថ្ងៃទី២៤ វិច្ឆិកា តម្រង់ទៅលើ
ក្រុមរថយន្តការពារសន្តិសុខរបស់ប្រធានាធិបតីទុយនេស៊ីលោក Beji Caid Essebsi។
ការវាយប្រហារដែលបានអនុវត្តន៍ដោយអង្គការរដ្ឋអ៊ីស្លាម ស្វ័យប្រកាស (IS) នេះ
បានបណ្ដាលឲ្យទាហានអង្គរក្សរចំនួន១២នាក់បស់លោកប្រធានា ធិបតីស្លាប់។
បន្ទាប់ពីការវាយប្រហារនេះ រដ្ឋាភិបាលទុយនេស៊ីបានប្រកាសស្ថាន ការណ៍បន្ទាន់
ក្នុងរយៈពេល៣០ថ្ងៃនៅលើទូទាំងប្រទេស ព្រមទាំងបិទច្រក ទ្វារព្រំដែនជាមួយ
លីប៊ីទៀងផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ