ទូរទស្សន៍ជប៉ុន៖ ពិភពលោកកោតសរសើរចំពោះការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 របស់វៀតណាម

(VOVWORLD) - វៀតណាមបានចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID–19 ប្រកបដោយជោគជ័យ ខណៈដែលមានអ្នកឆ្លងជំងឺត្រឹមតែ ៣២៤ នាក់ ហើយគ្មានអ្នកស្លាប់ឡើយ។ 

ព្រឹត្តិប័ត្រព័ត៌មានវេលាម៉ោង ១៩ របស់ទូរទស្សន៍ NHK  (ជប៉ុន) បានកោតសរសើរចំពោះការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID–19 ប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម។

NHK បានវាយតម្លៃថា ក្នុងបរិបទដែលជំងឺរាតត្បាត COVID–19 កំពុងបន្តឆ្លងរាលដាលពាសពេញពិភពលោកនោះ វៀតណាមបានចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID–19 ប្រកបដោយជោគជ័យ ខណៈដែលមានអ្នកឆ្លងជំងឺត្រឹមតែ ៣២៤ នាក់ ហើយគ្មានអ្នកស្លាប់ឡើយ។ NHK បានចាត់ទុកថាវិធានការធ្វើចត្តាឡីស័កយ៉ាងហ្មត់ចត់របស់រដ្ឋាភិបាលវៀតណាមគឺជាមូលហេតុចម្បងនៃជោគជ័យនេះ។

ទូរទស្សន៍ NHK ក៏បានដកស្រង់ប្រសាសន៍របស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍នេះ និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយចំនួនទៀតកាលពីថ្ងៃទី ២១ ខែឧសភា ដោយសង្កត់ធ្ងន់ថា វៀតណាមបានលះបង់ផលប្រយោជន៍សេដ្ឋកិច្ចដើម្បីការពារសុខភាព អាយុជីវិតរបស់ប្រជាជនឲ្យបានល្អបំផុត។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការគ្រប់គ្រងជំងឺគឺជាបុព្វបទសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនអន្តរជាតិវិលត្រឡប់មកវៀតណាមវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ