ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី

(VOVWORLD) -ពិធីទទួលស្វាគមន៍ទេសាភិបាលអូស្ត្រាលីលោក Peter Cosgrove និងលោកជំទាវត្រូវបានរៀបចំឡើងយ៉ាងមហោ ឡារិកនៅវិមានប្រធានរដ្ឋនាព្រឹកថ្ងៃទី២៤ឧសភានៅទីក្រុងហាណូយ។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងទេសាភិបាលអូស្ត្រាលីលោក Peter Cosgrove បានអញ្ជើញចាប់ផ្តើមជំនួបពិភាក្សា។

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី - ảnh 1ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋារកិច្ចទេសាភិបាលអូស្ត្រាលីលោក  Peter Cosgrove 

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព អនុវត្តឲ្យបានទូលំទូលាយនូវសកម្មភាពរំលឹក ខួបលើកទី៤៥ឆ្នាំនៃទិវាបង្កើតទំនាក់ទំងការទូត ពីមជ្ឈឹមដល់តំបន់ ដើម្បីជួយឲ្យប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់យុវជនយល់ច្បាស់អំពីទំនាក់ទំនងវៀតណាម-អូស្ត្រាលី។ ស្តីពីទិសដៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ ភាគីទាំងពីរបានឯកភាព ពង្រឹង ថែមទៀតការជឿទុកចិត្តនយោបាយ តាមរយៈការបង្កើនដំណើរទស្សនកិច្ចទៅវិញទៅមក លើកកម្ពស់ប្រសិទ្ធភាពរបស់យន្តការសហប្រតិបត្តិការទ្វេភាគី មានស្រាប់ព្រមទាំងពន្លឿនក្របខ័ណ្ឌសហប្រតិបត្តិការថ្មីមួយចំនួនទៀត។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ត្រូវខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវវិស័យសហប្រតិបត្តិការស្នូលដូចជា សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំនិងបណ្តុះបណ្តាលជាដើម។

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានអះអាងគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាតំបន់និងអន្តរជាតិ ជាពិសេសគឺអង្គការសហប្រជាជាតិ អាស៊ាននិងវេទិកានានាដឹកនាំដោយអាស៊ាន ជាពិសេសមានគោលជំហរួមក្នុងបញ្ហាសមុទ្រខាងកើតនិងសហប្រតិបត្តិការយ៉ាងស្អិតរមូតក្នុងការអនុវត្តកិច្ចព្រមព្រៀងមួយចំនួន។

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី - ảnh 2 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជាមួយទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove 

បន្ទាប់ពីពិធីទទួលស្វាគមន៍និងជួបពិភាក្សា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove បានអញ្ជើញជាអធិបតីសន្និសីទកាសែត ជូនដំណឹងនូវលទ្ធផលនៃជំនួបពិភាក្សា។

នៅក្នុងសន្និសីទកាសែត ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាង គោរពទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអូស្ត្រាលីព្រមទាំងសម្តែអនូវការពេញចិត្តចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោក Tran Dai Quang អញ្ជើញមានប្រសាសន៍ថា៖“ភាគីទាំងពីរនឹងពិនិត្យមត់ចត់លើរបាំងពាណិជ្ជកម្មទាំងអស់ដែលជះឥទ្ធិពលដល់មុខទំនិញនាំចេញរបស់គ្នាទៅវិញទៅមកនិងមានគោលនយោបាយលើកទឹកចិត្ត ជួយឧបត្ថម្ភសហគ្រាសនៃប្រទេសទាំងពីរធ្វើការបណ្តាក់ ទុនបង្កើតឡើងជំហានលោតផ្លោះនាពេលខាងមុខ។ វៀតណាមវាយតម្លៃខ្ពស់ចំពោះការបន្តផ្តល់អាទិភាព ODA សម្រាប់វៀយណាមរបស់អូស្ត្រាលីផងដែរ”។

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី - ảnh 3ថ្នាក់ដឹកនាំទាំងពីរអនុវត្តកិច្ចពិភាក្សា 

រីឯខ្លួនវិញ ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove បានសម្តែងក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមចំទៅនឹងឱកាស នៃប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតនិងឈានដល់កសាងទំនាក់ទំនងទ្វេភាគីយ៉ាងទូលំទូលាយជាង។

ទេសាភិបាលអូស្ត្រាលីក៏បានអះអាងថា អូស្ត្រាលីមានមោទនៈយ៉ាងក្រៃលែងពេលមានវៀត ណាមជាមិត្ត ជាដៃគូជិតស្និទ្ធិ រួមដៃគ្នា ដើម្បីសន្តិភាពនិងវិបុលភាពរបស់ប្រទេសទាំងពីរ របស់តំបន់និងពិភពលោកទាំងមូល។

នៅក្នុងព្រឹកថ្ងៃដដែល ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove បានអញ្ជើញទៅដាក់កម្រង់ផ្កានៅស្តូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី និងចូលប្រាំងកម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ