និទាឃរដូវនៅកោះសមុទ្រ - កម្មវិធីជួបប្រាស្រ័យដ៏មានអត្ថន័យ
(VOVWORLD) - កម្មវិធីជួបប្រាស្រ័យសិល្បៈក្រោមប្រធានបទ “និទាឃរដូវនៅកោះសមុទ្រ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៦ ខែមករា នៅអគាវប្បធម៌កុមារទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម ដោយមានការចូលរួមរបស់យុវជន យុទ្ធជនកងទ័ព ជើងទឹកចំនួន៥០០នាក់ រួមជាមួយកុមារដែលជាកូនៗរបស់កម្មាភិបាល យុទ្ធជន និងអ្នកនេសាទនៅទីក្រុងដាណាំងទៀតផង។
លោក Nguyen Duy Minh លេខាសម្ព័ន្ធយុវជនទីក្រុងដាណាំង បានអោយដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី២០១៩ សម្ព័ន្ធយុវជនទីក្រុងបានប្រគល់ នំអន្សមចំនួន៣ពាន់ ជូន ចំពោះបណ្ដាកម្មករដែលមានស្ថានភាពរស់នៅលំបាក ហើយប្រគល់អំណោយ បុណ្យតេតចំនួន៥០០កញ្ចប់ជូនចំពោះជនក្រីក្រ គ្រួសារគោលនយោបាយ និង កូនៗរបស់យុទ្ធជន ផងដែរ។ លោក Minh បានសំណេះសំណាលថា៖
“សម្ព័ន្ធយុវជនទីក្រុងបានប្រគល់អំណោយជូនចំពោះកូនៗរបស់កម្មាភិបាល យុទ្ធជនដែលកំពុងធ្វើការនៅតំបន់ទី៣កងទ័ពជើងទឹក ក៏ដូចជាកូនៗរបស់អ្នក នេសាទនៅក្នុងតំបន់ផងដែរ។ តាមរយៈសកម្មភាពនេះ យើងខ្ញុំមានគោលបំណង ថា ប្អូនៗនិងក្រុមគ្រួសារនឹងទទួលអំណរបុណ្យតេតប្រកបដោយភាពកក់ក្ដៅនិង សុភមង្គល។ ក្នុងឱកាសបុណ្យតេតនេះដែរ យើងខ្ញុំក៏ជូនអំណោយចំពោះគ្រួសារ ក្រីក្រនិងគ្រួសារគោលនយោបាយមួយចំនួននៅទីក្រុងទៀតផង”។
នាថ្ងៃដដែល កម្មវិធី “និទាឃរដូវនៅកោះសមុទ្រ” ក៏បានប្រព្រឹត្តទៅនៅ កំពង់ផែ An Hoa ឃុំ Tam Giang ស្រុក Nui Thanh ខេត្ត Quang Nam។ គណៈ ចាត់តាំងបានប្រគល់អំណោយបុណ្យតេតជូនចំពោះកូនៗរបស់កម្មាភិបាល យុទ្ធជននៃកងកម្លាំងសមត្ថកិច្ចដែលមានស្ថានភាពរស់នៅលំបាក ក៏ដូចជា គ្រួសារអ្នកនេសាទទៀតផង ដើម្បីជួយគេទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិប្រកបដោយភាពសប្បាយរីករាយ៕