និន្នាការបដិសេធន៍ជនអន្តោប្រវេសន៍ផ្ទុះឡើងនៅអឺរ៉ុប
|
និន្នាការបដិសេធន៍ជនអន្តោប្រវេសន៍ផ្ទុះឡើងនៅអឺរ៉ុប (Image : VNA) |
(VOVworld) – លទ្ធផលនៃការស្ទង់ប្រជាមតិរបស់ប្រជាពលរដ្ឋនៃវិទ្យាស្ថានស្រាវ
ជ្រាវ Yougov ដែលបានប្រកាសនាថ្ងៃទី ១២ មករា បានឲ្យដឹងថា៖ ៦១% នៃ
ប្រជាពលរដ្ឋអាល្លឺម៉ង់ជំទាស់នឹងការទទួលជនអន្តោប្រវេសន៍។ នាបច្ចុប្បន្ន
មជ្ឈដ្ឋានមន្ត្រីអាល្លឺម៉ង់ត្រូវដឹកជញ្ចូនជនចំណាក់ស្រុករាប់រយនាក់វិលត្រឡប់
ទៅអូទ្រីសវិញ។ ក្រៅពីនោះ អាល្លឺម៉ង់ក៏បានបង្កើនការយាមល្បាតនៅខ្សែព្រំដែន
នៅខាងក្រៅសហភាពអឺរ៉ុប (EU) ដើម្បីរក្សាស្ថិរភាពនៃសន្ធិសញ្ញាធ្វើដំណើរសេរី
Schengen។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីអូទ្រីស លោក Werner Fayman បាន
ប្រកាសថា៖ ប្រទេសនេះនឹងសហការជាមួយអាល្លឺម៉ង់ដើម្បីបណ្តេញចេញ
ជនអន្តោប្រវេសន៍ទាំងអស់ដោយមូលហេតុសេដ្ឋកិច្ចសំដៅកាត់បន្ថយបរិមាណ
ជនចំណាក់ស្រុកហូរទៅប្រទេសនេះ។ ក្នុងពេលនោះ គណៈបក្សអភិរក្សស្តាំ
និយមឯកភាពប្រជាជននៅ Estonia បានប្រមូលហត្ថលេខាចំនួន ១៩ ពាន់ដើម្បី
ប្រឆាំងជំទាស់កូតាបែងចែកជនចំណាកស្រុករបស់ EU ព្រមទាំង ស្នើរ ឲ្យរដ្ឋាភិ
បាលយកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់ប្រទេសជាតិក្នុងគោល
នយោបាយអន្តោប្រវេសន៍ ផងដែរ៕