នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ប្រទេសវៀតណាមមិនកត់ត្រាមានអ្នកឆ្លងជម្ងឺកូវីដ១៩ថ្មីណាមួយឡើយ

(VOVWORLD) - ចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ២០ ខែកញ្ញា ដល់ម៉ោង ៦ នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ប្រទេសវៀតណាមមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយទេ។ 
នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ប្រទេសវៀតណាមមិនកត់ត្រាមានអ្នកឆ្លងជម្ងឺកូវីដ១៩ថ្មីណាមួយឡើយ - ảnh 1 ការធ្វើតេស្តរកឃើញវីរុស SARS-CoV-2  (ប្រភព៖ TTXVN)

គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ២០ ខែកញ្ញា ដល់ម៉ោង ៦ នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ប្រទេសវៀតណាមមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយទេ។

រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមនៅតែកត់ត្រាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ១.០៦៨ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៩៤២ បានជាសះស្បើយ។

ហេតុដូច្នេះមានតែ ១២៦ ករណីប៉ុណ្ណោះ ដែលកំពុងបន្តព្យាបាលនៅតាមមណ្ឌលសុខភាព ហើយមានតែអ្នកស្លាប់ចំនួន ៣៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ