នៅមានឧបសគ្គជាច្រើនក្នុងដំណើរលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

(VOVWORLD) -នាថ្ងៃទី ៨ មិនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in Moon បានចាត់ទុកថា៖ នៅមានឧបសគ្គជាច្រើនក្នុងការអនុវត្តការខំប្រឹងប្រែង លុបបំបាត់នុយក្លេអ៊ែរនិងបង្កើតខឿនសន្តិភាពនៅឧបទ្វីបកូរ៉ ទោះបី ព្យុងយ៉ាង បានមានជំហានធ្វើសម្បទានពិសេស។ 
នៅមានឧបសគ្គជាច្រើនក្នុងដំណើរលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ - ảnh 1 នៅមានឧបសគ្គជាច្រើនក្នុងដំណើរលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

(VOVworld) – នាថ្ងៃទី ៨ មិនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in Moon បានចាត់ទុកថា៖ នៅមានឧបសគ្គជាច្រើនក្នុងការអនុវត្តការខំប្រឹងប្រែង លុបបំបាត់នុយក្លេអ៊ែរនិងបង្កើតខឿនសន្តិភាពនៅឧបទ្វីបកូរ៉ ទោះបី ព្យុងយ៉ាង បានមានជំហានធ្វើសម្បទានពិសេស។ ប្រធានាធិបតីកូរ៉េខាងត្បូងបានវាយតំលៃ ការដែល គណៈប្រតិភូមបេសកជនពិសេសនៃប្រទេសនេះបញ្ចប់ដំណើរទស្សន កិច្ចនៅព្យុងយ៉ាងប្រកបដោយជោគជ័យបានកូសម្គាល់នូវការបោះជំហានដ៏ធំ ធេងក្នុងការខំប្រឹងប្រែងលុបបំបាត់នុយក្លេអ៊ែរនិងស្តារសន្តិភាពឡើងវិញនៅតំបន់ នេះ។ លោកក៏បានសង្កត់ធ្ងន់ថែមទៀតថា៖ ការបោះជំហាននេះមិនត្រឹមតែផ្អែក ទៅលើការខំប្រឹងប្រែងរបស់ប្រទេសកូរ៉េទាំងពីរប៉ុណ្ណោះទេថែមទាំងអាស្រ័យ ដល់ជំនួយរបស់អាមេរិកទៀតផង។ លោកបានអះអាងថា៖ គ្រឹះស្ថានសន្តិភាព និងភាពសម្បូររុងរឿងលើឧបទ្វីបកូរ៉េនឹងត្រូវបានប្រជាជននៅទីនេះសម្រេច ដោយខ្លួនឯងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតពីអាមេរិកនិងសហគមន៍អន្តរជាតិ រួមជាមួយបណ្ដារការចរចាទ្វេភាគីដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ