នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់

(VOVWORLD) -លោក  Li Keqiang និងលោកស្រី Angela Merkel នឹងធ្វើជាអធិបតីកិច្ចពិគ្រោះយោបល់អន្តររដ្ឋាភិបាល សំដៅរៀបចំផែនការ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ - ảnh 1 អធិការបតីអាល្លឺម៉ង់ Angela Merkel និងសមភាគីចិនលោក Li Keqiang ។ (ប្រភព: fmcoprc.gov.hk)

នាថ្ងៃទី ៨កក្កដា នាយករដ្ឋមន្ត្រីចិលោក Li Keqiang បានបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចពិគ្រោះយោបល់អន្តររដ្ឋាភិបាលចិន - អាល្លឺម៉ង់លើកទី ៥។ នៅក្នុងដំណើរទស្សកិច្ចរហូតដល់ថ្ងៃទី ១០ កក្កដានេះ លោក Li Keqiang នឹងជួបសន្ទនាជាមួយប្រធានាធិបតីអាល្លឺម៉ង់លោក Frank Walter Steinmeier និងជួបពិភាក្សាការងារជាមួយសមភាគីនៃប្រទេសម្ចាស់ផ្ទះលោកស្រី Angela Merkel ។ តាមផែនការ លោក  Li Keqiang និងលោកស្រី Angela Merkel នឹងធ្វើជាអធិបតីកិច្ចពិគ្រោះយោបល់អន្តររដ្ឋាភិបាល សំដៅរៀបចំផែនការ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ថ្នាក់ដឹកនាំទាំងពីររូបក៏នឹងចូលរួមវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យាទ្វេភាគី និងធ្វើជាកស្សិណសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ