នាយករដ្ឋមន្ត្រីជប៉ុនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នាយករដ្ឋមន្ត្រីជប៉ុនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។


        VOV-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung និងលោកជំទាវ នាថ្ងៃទី១៦មករា នាយករដ្ឋមន្ត្រីជប៉ុន
លោក Shinzo Abe និងលោកជំទាវបានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការ
នៅវៀត​ណាម។ នេះជាដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូងរបស់លោក
Shinzo Abe ក្រោយពេលបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីជប៉ុននិងជាដំណើរ
ទស្សនកិច្ចនៅ​វៀតណាមលើកទី២ក្នុងថានៈជានាយករដ្ឋមន្ត្រីរបស់លោក
Shinzo Abe ក្រោយពី​ដំណើរទស្សនកិច្ចនាខែវិច្ឆិកាឆ្នាំ២០០៦ក្នុងអាណាត្តិមុន។
ដំណើរទស្សនកិច្ច​នៅ​វៀតណាមលើកនេះសំដៅធ្វើឲ្យជ្រាលជ្រៅថែមទៀត
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន ជំរុញទំនាក់ទំនងសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរលើ​បណ្ដា​វិស័យនយោបាយសន្តិសុខការពារជាតិសេដ្ឋកិច្ច
ពាណិជ្ជកម្មនិងវិនិយោគ។ ក៏ក្នុង​ឱកាសនេះដែរនាយករដ្ឋមន្ត្រី Nguyen Tan Dung
និងនាយករដ្ឋមន្ត្រី Shinzo Abe នឹងប្រកាសបើកឆ្នាំមិត្តភាពវៀតណាម-ជប៉ុន ២០១៣រំលឹកខួបលើកទី៤០ទិវា​បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ