ធ្វើឲ្យជ្រាលជ្រៅថែមទៀតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម-ជប៉ុន
ANH HUYEN -  
(VOV) /  
|
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ |
VOV-រយៈពេល៤០ឆ្នាំកន្លងមក គិតតាំងពីពេលវៀតណាម-ជប៉ុនបង្កើត
ទំនាក់ទំនងការទូតនាថ្ងៃទី២១កញ្ញាឆ្នាំ១៩៧៣ ដល់ឥឡូវនេះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរបានពង្រឹងនិងពង្រីកដោយឥត
ឈប់ឈរ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យទាំងអស់នយោបាយសេដ្ឋកិច្ចវប្បធម៍
អប់រំ។ ជប៉ុនជានិច្ចកាលគាំទ្រគោលមាគ៌ាផ្លាស់ប្តូរថ្មីបើកចំហរបស់វៀតណាម
ជួយឧបត្ថម្ភវៀតណាមសមាហរណកម្មទៅក្នុងដំបន់និងលើពិភពលោកតាមរយៈ
បណ្ដាអង្គការអន្តរជាតិដូចជាវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
(APEC) អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាដើម។ ចំពោះជប៉ុន វៀត
ណាមជាប្រទេសមានតួនាទីភូមិសាស្ត្រនយោបាយសំខាន់ជាដៃគូរមាន
សក្ដានុភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។
ឆ្នាំ២០១០ក្នុងឱកាសដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី
ជប៉ុន Naoto Kan នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើ “សេចក្តីថ្លែងការរួមវៀតណាម-ជប៉ុនអំពីអភិវឌ្ឍន៍លើគ្រប់វិស័យទំនាក់ទំនងដៃគូរ
យុទ្ធសាស្ត្រដើម្បីសន្តិភាពនិងភាពសម្បូរុងរឿងនៅទ្វិបអាស៊ី”។ ដល់ឥឡូវនេះ
ជប៉ុនជាដៃគូរសេដ្ឋកិច្ចសំខាន់ជួរមុខរបស់វៀតណាមនិងជាប្រទេស G7 ដើម
ដំបូងទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម (ខែតុលាឆ្នាំ២០១១)។
ជប៉ុនក៏ជាប្រទេសផ្ដល់ជំនួយ ODA ធំបំផុតសំរាប់វៀតណាម វិនិយោគិនលេខ
មួយនៅវៀតណាម ដៃគូពាណិជ្ចកម្មធំទី៣របស់វៀតណាម។ វាយតំលៃអំពីទំនាក់
ទំនងនៃប្រទេសទាំងពីរ លោក Pham Thanh Binh អនុប្រធាននាយកដ្ឋានអាស៊ី
ឦសានក្រសួងការបរទេសវៀតណាមបានអះអាងថា៖
“ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម-ជប៉ុនបន្តអភិវឌ្ឍន៍ប្រមូលផ្ដុំទៅ
លើចំណុចចំនួន២។ ទីមួយគឺទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។
ទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងល្អប្រសើរគួរឲ្យយកចិត្តទុកដាក់គឺវិនិយោគ FDI បាន
កើនយ៉ាងខ្លាំង។ ជំនួយ ODA របស់ជប៉ុនសំរាប់វៀតណាមបន្តនៅកំរិតគួរឲ្យ
កត់សម្គាល់។ ទី២គឺប្រទេសទាំងពីរកំពុងសកម្មត្រៀមឲ្យបណ្ដាសកម្មភាព
រំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០១៣ ឆ្នាំវៀតណាម
នៅជប៉ុននិងឆ្នាំជប៉ុននៅវៀតណាមជាមួយសកម្មភាពជាច្រើនអំពីវប្បធម៍
នយោបាយការទូតជាដើម។”
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីជប៉ុនលោក Naoto Kan ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាឆ្នា២០១០ |
រហូតមកដល់ពេលនេះ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាមជប៉ុនគឺ
ប្រមាណ២៣ពាន់លានដុល្លារអាមេរិក។និងភាគីទាំង២កំពុងខំប្រឹងប្រែងនាំ
តួលេខនេះកើនជា២ដងនាឆ្នា២០២០។ទន្ទឹមនឹងនោះរដ្ឋាភិបាលជប៉ុននៅ
សកម្មជួយវៀតណាមលើវិស័យចំនួន៣គឺវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ-
វិស័យបណ្តុះបណ្តាលប្រភពធនធានមនុស្សនិងវិស័យរៀបចំរចនាសម្ព័ន្ឋ
បណ្តាក្រុមហ៊ុនរដ្ឋឡើងវិញ។ កិច្ចសហប្រតិបត្តការមានប្រសិទ្ឋភាពរួមជាមួយ
បណ្តាមនោសញ្ចេតនាដ៍ល្អប្រសើរដែលរដ្ឋភិបាលនិងប្រជាជននៃប្រទេស
ទាំង២លៃទុកឲ្យគ្នាក្នុងអំឡុង៤ទសវត្សកន្លងមកបាននិងកំពុងបង្កើតគ្រិះស្ថាន
រឹងមាំក្នុងការនាំទំនាក់ទំនងរវាងប្រទេសទាំង២អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ការ
ដែលលោក Shinzo Abe ជ្រើសរើសវៀតណាមជាកន្លែងមកដល់ដំបូងជា
សក្ខីភាពដ៍រស់រវើកក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។ នោះក៍ជាកំលាំង
ចលករដែលរួមចំណែកផ្តល់មកជោគជ័យដ៍ល្អប្រសើរក្នុងដំណើទស្សនកិច្ច
នៅវៀតណាមលើកនេះរបស់លោក Shinzo Abe។ អនុរដ្ឋមន្រ្តីការ បរទេសវៀត
ណាមលោក Doan Xuan Hung ចាត់ទុកថា៖
“លោកនាយករដ្ឋមន្រ្តី Shinzo Abeជាជន១រូបដែលមានទំនាក់ទំនងជិតស្និទ
ជាមួយវៀតណាម។មុននេះ៦ឆ្នាំលោក Shinzo Abeរួមជាមួយនាយករដ្ឋមន្រ្តីវៀត
ណាមលោកNguyen Tan Dung បានដាក់គ្រឹះស្ថានសំរាប់ទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តរវាងភាគីទាំង២។និងនៅក្នុងដំណើទស្សនកិច្ចនៅវៀតណាមលើក
នេះលោក នាយករដ្ឋមន្រ្តី ទាំង២រូបបានមានការជួបគ្នាឡើងវិញ។ ខ្ញុំជឿជាក់
ថា៖ដំណើទស្សនកិច្ចលើនេះមានអត្ថន័យសំខាន់និងរួមចំណែគពង្រឹងនិងពង្រីក
ទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តនេះថែមទៀត“។
ដំណើទស្សនកិច្ចនៅវៀតណាមលើកនេះរបស់នាយករដ្ឋមន្រ្តី Shinzo Abe
និងគណះប្រតិភូជាន់ខ្ពស់ជប៉ុននឹងពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តនេះដើម្បីសន្តិភាពនិងភាពសម្បូរុងរឿងនៅទ្វីបអាស៊ីរវាងវៀតណាមជាមួយជប៉ុន
ជាពិតប្រាកដ។ជាពិសេសដំណើទស្សនកិច្ចនេះកាន់តែមានអត្ថន័យក្នុងឱកាស
ឆ្នាំ២០១៣ភាគីទាំង២រំលឹកខួបអន្សាវរីយ៍លើកទី៤០នៃទិវាង្កើតទំនាក់ទំនង
ការទូតទៀតផង៕
ANH HUYEN
-VOV