នាយករដ្ឋមន្ត្រីទទួលជួបសន្ទនាក្រុមប្រឹក្សាអេវែកវៀតណាម។

នាយករដ្ឋមន្ត្រីទទួលជួបសន្ទនាក្រុមប្រឹក្សាអេវែកវៀតណាម។ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាអេវែកវៀតណាមដឹកនាំដោយប្រធានក្រុមប្រឹក្សាអេវែកវៀតណាម Nguyen Van Nhon។


        VOV-នារសៀលថ្ងៃទី១គុម្ភៈនៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានទទួលជួបគណៈប្រតិភូ
ក្រុមប្រឹក្សាអេវែកវៀតណាមដឹកនាំដោយប្រធានក្រុមប្រឹក្សាអេវែកវៀតណាម​
Nguyen Van Nhon។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា​ក្នុង លទ្ធផលរួមរបស់ប្រទេសជាតិមានការរួមចំណែកជាក់ស្ដែងរបស់ប្រជាគ្រឹស្ត
សាសនា។​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា គោលនយោបាយ មុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាមគឺជានិច្ចកាលគោរពសិទ្ធិសេរីភាព​
ជំនឿរបស់ប្រជាជន ធានាឲ្យបណ្ដាសាសនាធ្វើសកម្មភាពធម្មតាលើមូលដ្ឋាន
គោរពច្បាប់។ រីឯប្រធានក្រុមប្រឹក្សាអេវែកវៀតណាម Nguyen Van Nhon បាន ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ថែទាំរបស់បក្សរដ្ឋចំពោះក្រុមប្រឹក្សា
អេវែកវៀតណាម បណ្ដាដំបន់គ្រឹស្តសាសនានិងប្រជាគ្រឹស្តសាសនាអះអាងនឹង
រួមជាមួយបណ្ដាមន្ត្រីសាសនាបន្តចលនាប្រជាគ្រឹស្តសាសនារស់ល្អខាងផ្លូវលោក
និងផ្លូវធម៍ និងមានការរួមចំណែកជាក់ស្ដែងថែមទៀតសំរាប់បុព្វហេតុកសាងមាតុ
ប្រទេស ប្រទេសជាតិកាន់តែសមបូរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ