នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំលើកកំពស់ការទូតសេដ្ឋកិច្ច

(VOVWORLD) - ក្នុងបរិបទបច្ចុប្បន្ន តម្រូវការគឺអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព  ការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន; ពង្រីកសក្តានុពលរបស់ប្រទេសសម្រាប់ការអភិវឌ្ឍ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំលើកកំពស់ការទូតសេដ្ឋកិច្ច - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី២ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនាយករដ្ឋមន្ត្រីជាមួយស្ថាប័នតំណាងវៀតណាមនៅបរទេស ស្តីពីការជំរុញការទូតសេដ្ឋកិច្ច ដើម្បីបម្រើការអភិវឌ្ឍក្នុងឆ្នាំនេះ និង អនាគត។ អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ក្នុងបរិបទបច្ចុប្បន្ន តម្រូវការគឺអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព  ការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន; ពង្រីកសក្តានុពលរបស់ប្រទេសសម្រាប់ការអភិវឌ្ឍ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេសបន្តចាប់យកស្ថានភាពពិភពលោក និងតំបន់ ពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី; ពង្រឹងការសម្របសម្រួលក្នុង និងក្រៅប្រទេស រវាងក្រសួង-ស្ថាប័ន រវាងធុរកិច្ច-រដ្ឋ-ប្រជាជន។ អំពីភាគីក្រសួង ស្ថាប័ន និងធុរកិច្ច លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអភិវឌ្ឍម៉ាកយីហោ ការនាំចេញប្រកបដោយនិរន្តរភាព សម្របខ្លួនទៅនឹងស្ថានភាព និងបង្កើនប្រសិទ្ធភាពនៃធនធានរបស់ប្រទេសក្នុងការនាំចូល និងនាំចេញ។

រាយការណ៍ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានចាត់ទុកថា៖ ឆ្នាំនេះ ការងារការទូតសេដ្ឋកិច្ចផ្តោតសំខាន់លើការជំរុញការអនុវត្តការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងនានាដែលសម្រេចបាន; ទាញយកឱកាសពីការតម្លើងថ្នាក់ ទំនាក់ទំនងជាមួយដៃគូ។ រៀបចំឲ្យបានល្អនូវសកម្មភាពកិច្ចការបរទេសនៅកម្រិតខ្ពស់ និងគ្រប់កម្រិតដោយមានខ្លឹមសារសេដ្ឋកិច្ចជាសំខាន់ បើកក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មី រួមចំណែកក្នុងការពង្រឹងស្ថានភាពកិច្ចការបរទេសអំណោយផលសម្រាប់ការអភិវឌ្ឍនិងពន្លឿនការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេរីថ្មី (FTA)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ