នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ លោក​ប្រធាន​ហូជីមិញ

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី ៨៩ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណា  លើកទី ៥០ នៃការអនុវត្តន៍តាមមតកសាសន៍របស់លោកប្រធានហូជីមិញ និងមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ នោះ នាថ្ងៃទី ១ ខែកុម្ភៈនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ និងអតីតថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ លោក​ប្រធាន​ហូជីមិញ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ (រូបថត TTXVN)

អញ្ជើញទៅអុជធូបទៀនឧទ្ទិស ដល់វិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញនៅផ្ទះលេខ ៦៧ ដែលជាទីកន្លែងលោកប្រធានបានទទួលមរណៈភាព កាលពីពាក់កណ្តាលសតវត្សរ៍កន្លងទៅនោះ លោក Nguyen Xuan Phuc បានស្នើឲ្យកម្មាភិបាល និងមុគ្គលិកនៃមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋគប្បីបន្តផ្សព្វផ្សាយ ឧទ្ទេសនាមសតិអារម្មណ៍ សីលធម៌បដិវត្តន៍របស់លោកប្រធានហូជីមិញ ក៏ដូចជា មតកសាសន៍ដ៏ពិសិដ្ឋរបស់លោកទៅកាន់ភ្ញៀវដែលមកទស្សនាមណ្ឌលកេរ្តិ៍ដំណែលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ