នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមករា

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមករា។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមករា - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

សម័យប្រជុំនេះបានផ្តោតការពិភាក្សាលើស្ថានភាពសេដ្ឋកិច្ច សង្គម ដែលកំពុងប្រព្រឹត្តទៅក្នុងបរិបទដែលជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) កើតមានឡើងនៅប្រទេសចិនហើយរីករាលដានមកកាន់វៀតណាម។

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរំលឹកឡើងវិញថា យើងអាចលះបង់ផ្នែកមួយនៃកំណើនសេដ្ឋកិច្ច ដើម្បីធានាសុខភាពនិងអាយុជីវិតជូនប្រជាជន។ ឈរលើស្មារតី “ប្រឆាំងជំងឺរាតត្បាតក៏ដូចជាប្រឆាំងនឹងសត្រូវអញ្ជឹង” លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើតម្រូវការ ដែលត្រូវមានដំណោះស្រាយយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីធានាកំណើន បង្ការនិងទប់ទល់ជាមួយជំងឺរាតត្បាត សំដៅអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលមជ្ឈឹម រដ្ឋសភា និងរដ្ឋាភិបាលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ