នាយករដ្ឋមន្ត្រី Nguyen Tan Dung ចាប់ផ្តើមដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង

នាថ្ងៃទី ២៨ មិនា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ចាប់ផ្តើមដំណើរ
ទស្សនកិច្ច មិត្តភាពជាផ្លូវការនៅកូរ៉េខាងត្បូង។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ចាប់ផ្តើមដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung Bak
(Image: VOVonline)

មុននោះ នៅខាងក្រៅសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី២ ដែលបានរៀបចំ
នៅរដ្ឋធានី Seoul កូរ៉េខាងត្បូង នារសៀលថ្ងៃទី ២៧ មិនា នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានជួបជាមួយ ប្រធានក្រុមប្រឹក្សារអឺរ៉ុប Herman Van Rompuy និងប្រធាន
គណៈកម្មាការអឺរ៉ុប Jose Manuel Barroso, ប្រធានាធិបតីហ្វាំងឡង Sauli Niinisto
នាយករដ្ឋមន្ត្រី អូស្ដ្រាលី Jullia Gillard និងនាយករដ្ឋមន្ត្រីដាណឺម៉ាក Helle Thorning
Schmidt ។

ក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សារអឺរ៉ុប Herman Van Rompuy និងប្រធានគណៈ
កម្មាការ អឺរ៉ុប Jose Manuel Barroso នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង
ថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានគោលបំណងជំរុញទំនាក់ទំនង
ជាមួយ EU ឲ្យខ្លាំងក្លាថែមទៀត លើមូលដ្ឋានដៃគូរសមភាព សហប្រតិបត្តិការលើ
គ្រប់វិស័យ ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍របស់តំបន់និងសកលលោក។ នាយក
រដ្ឋមន្ត្រីបានស្នើថា៖ EUត្រូវមានរបៀបជួបប្រាស្រ័យទាក់ទងសមស្របដើម្បីភាគី
ទាំង២អាចចាប់ផ្តើមការចរចារ ជាផ្លូវការអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងទទួលស្គាល់បែបបទសេដ្ឋកិច្ច ទីផ្សាររបស់វៀតណាមយ៉ាងឆាប់ៗ។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ចាប់ផ្តើមដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង - ảnh 2
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបជាមួយ ប្រធានក្រុមប្រឹក្សារអឺរ៉ុប Herman Van Rompuy និងប្រធានគណៈកម្មា ការអឺរ៉ុប Jose Manuel Barroso
(Image: VOVonline)

ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីហ្វាំងឡង Sauli Niinisto នាយករដ្ឋមន្ត្រី Nguyen
 Tan Dung បានស្នើប្រធានាធិបតីហ្វាំងឡងបន្តគាំទ្របណ្ដាកម្មវិធីសហប្រតិបត្តិការ
រវាងប្រទេស ទាំង២ លើបណ្ដាវិស័យដូចជា៖ កាត់បន្ថយភាពក្រីក្រ ទប់ទល់នឹង
ការប្រែប្រួលរបស់អាការស ធាតុ ជាដើម។

ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Jullia Gillard នាយករដ្ឋមន្ត្រី Nguyen
Tan Dung ស្នើថា៖ ភាគីទាំង២បន្តរក្សារបណ្ដាយុន្តការសំដៅបង្កើនការទុកចិត្តគ្នាទៅ
វិញទៅមក និងបើកទូលាយឱកាសសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មជាពិសេស
លើវិស័យ កិច្ចសហប្រតិបត្តិការសាធារណៈ- ឯកជន (PPP) ថាមពល ។ល។ នាយក
រដ្ឋមន្ត្រីទាំង២រូប បានឯកភាពអំពីការត្រៀមរៀបចំរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនង ការទូត ក្នុងឆ្នាំ ២០១៣។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ចាប់ផ្តើមដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង - ảnh 3
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបជាមួយនាយករដ្ឋមន្ត្រី អូស្ដ្រាលី Jullia Gillard
(Image: VOVonline)

ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក Helle Thorning Schmidt​ នាយករដ្ឋ
មន្ត្រី Nguyen Tan Dung បានអះអាងថា៖ ប្រភពទុន ODA ដែលដាណឺម៉ាកផ្តល់ឲ្យ
វៀតណាម ក្នុងប៉ុន្មានឆ្នាំកន្លងមក ត្រូវបានប្រើប្រាសប្រកបដោយមានប្រសិទ្ធភាព។
ទន្ទឹម នឹងនោះ មានគោលបំណងជាបន្តទទួលបានការជួយឧបត្ថម្ភរបស់ដាណឺម៉ាក
ថែមទៀតក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចណាសម្ព័ន្ធ អប់រំ បរិស្ថាន ការប្រែប្រួលអាកាស
ធាតុ ជាដើម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ចាត់ទុកថា៖ការដែលភាគីទាំង២
ទាំងតែផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នេះបានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំង២ ឲ្យខ្លាំងក្លាថែមទៀត៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ