នាយករដ្ឋមន្រ្តីរុស្ស៊ីអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានទៅកាន់ទីក្រុងហាណូយ ចាប់ ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ទី៧ មេសា។ក្នុង
ឱកាសនេះ នាពេលឆ្លើយសម្ពាសន៍ជាមួយទីភ្នាក់ងារសារព័ត៏មាន Itar Tass របស់
រុស្ស៊ី លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានឲ្យដឹងថា លោកនិងសមភាគីរុស្ស៊ី
នឹង ពិភាគ្សា វាយតំលៃចំពោះប្រសិទ្ធភាពនៃសកម្មភាពសហប្រតិបតិ្តការទ្វេភាគី
នាពេល កន្លងទៅ ផ្លាស់ប្ដូរមតិអំពីទិសដៅ វិធានការជាក់ស្ដែងនានាសំដៅជំរុញ
ខ្លាំងទំនាក់ ទំនងរវាងប្រទេសទាំង២លើគ្រប់វិស័យ។ភាគីទាំង២ក៏នឹងពិភាគ្សា
ផ្លាស់ប្ដូរអំពីបញ្ហាតំបន់និង អន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នាផងដែរ។
នាយករដ្ឋមន្រ្តីរុស្ស៊ីអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung (ខាងឆ្វេង) និងសមភាគីរុស្ស៊ីលោក
Dmitry Medvedev ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនាខែឧសភាឆ្នាំ២០១៣ (រូបថត៖VGP)

ជាមួយគ្នានោះ បណ្ដាកាសែតដែលមានបរិមាណមិត្តអ្នកអានជាច្រើននៃវៀតណាម ក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី៦ មេសា បានចុះផ្សាយអំពីដំណើរទស្សនកិច្ចនៅវៀត ណាមរបស់លោកនាយករដ្ឋមន្រ្តីរុស្ស៊ី។អត្ថបទសរសេរ “របត់ថ្មីក្នុងទំនាក់ទំនងមិត្ត
ភាព ជាប្រពៃណី ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ី” នៃ
កាសែត Nhan Dan បានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
របស់នាយក រដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev គឺសំដៅជំរុញយ៉ាងខ្លាំងក្លាកិច្ច
សហប្រតិបតិ្តការ រវាងប្រទេសទាំង២លើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងវិនិ យោគ។រីឯកាសែត Quan doi nhan dan បានសម្ដែងជំនឿជាក់
ថា​ ដំណើរទស្សនកិច្ច លើកនេះរបស់លោក Dmitry Medvedev និងទទួលបានការ
ជោគជ័យនិងរួមចំណែក ពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
លើគ្រប់វិស័យរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ