នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរចូលរួម CIIE ឆ្នាំ២០១៨ប្រកបដោយភាពល្អប្រសើរ

(VOVWORLD) - នារសៀលថ្ងៃទី៥ ខែវិច្ឆិកា នាយករដ្ឋមន្រ្ តីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយភាពល្អប្រសើរនូវបណ្ដាសកម្ម ភាពក្នុងក្រប ខ័ណ្ឌនៃដំណើរចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ ចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទី៥ ខែវិច្ឆិកា។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរចូលរួម CIIE ឆ្នាំ២០១៨ប្រកបដោយភាពល្អប្រសើរ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev និងនាយករដ្ឋមន្រ្តីឡាវលោក Thoongloun Sisoulith អញ្ជើញចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ (រូបថត៖ TTXVN)

ក្នុងរយៈពេលចូលរួម CIIE ២០១៨ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍ CIIE ឆ្នាំ២០១៨ និងវេទិកាធុរកិច្ច ពាណិជ្ជកម្មអន្តរជាតិ Hongqiao។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានអញ្ជើញ ជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អភិបាល ទីក្រុង Shanghai លោក Ying Yong ហើយចូលរួមពិធីបើកសម្ពោធការិយាល័យ ពន្លឿនពាណិជ្ជកម្មវៀតណាមប្រចាំនៅទីក្រុង Hangzhou ផងដែរ។

អញ្ជើញថ្លែងនៅពិធីបើកពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ក្នុងសម័យកាលសកលភាវូបនីយកម្ម នា បច្ចុប្បន្ន ប្រទេសមួយមិនអាចអភិវឌ្ឍដោយខ្លួនឯងបានទេ លុះត្រាតែ បើកទ្វារធ្វើសម្មាហរណកម្ម និងសហការជាមួយប្រទេសដទៃ។ ក្នុងនាមជាអ្នកជិតខាងមិត្តភាពនិងជិតស្និទ្ធរបស់ចិន វៀតណាមជានិច្ចកាលផ្តោតទៅលើការអភិវឌ្ឍទំនាក់ទំនង សហប្រតិបត្តិការប្រកបដោយស្ថិរភាព ជាមួយចិន ក៏ដូចជាមានគោលបំណងចង់ជំរុញ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មដើម្បីផលប្រយោជន៍ដូចគ្នាជាមួយចិនផង ដែរ។ យើងខ្ញុំគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយលក្ខណៈបើកចំហរ សម ភាព តម្លាភាព គ្របដណ្ដប់និងពឹងផ្អែកទៅលើច្បាប់ ដោយយកអង្គការ WTO ជាគ្រឹះស្ថាន ក៏ដូចជាគាំទ្រសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគសំដៅរួម ចំណែកយ៉ាងសកម្មចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាព”។

នៅក្នុងជំនួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាម ជានិច្ចកាល ផ្តោតទៅលើការអភិវឌ្ឍទំនាក់ទំនងប្រកបដោយមិត្តភាព ស្ថិរភាព ស្មោះត្រង់និងចីរភាពជាមួយចិន ដោយចាត់ទុកថា នេះជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។លោក Nguyen Xuan Phuc បានស្នើឲ្យចិនបើកទ្វារ បង្កលក្ខណៈងាយស្រួល សម្រាប់ទំនិញវៀតណាមដើម្បីជ្រៀតចូលទីផ្សារចិន ព្រមទាំងស្នើឲ្យចិនមាន គោលនយោបាយនិងវិធានការជាក់ស្ដែងថែមទៀតសំដៅជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំធេងរបស់វៀតណាម នាបច្ចុប្បន្ន ផងដែរ។

ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បាន ជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសហគ្រាសធំៗរបស់ចិនលើវិស័យកសិកម្ម សំណង់ ថាមពល ហិរញ្ញវត្ថុធនាគារ ហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្ម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ