នាយករដ្ឋមន្រ្តីវៀតណាម៖អនុវត្តប្រកបដោយជោគជ័យនូវបណ្ដាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំរាប់ឆ្នាំ២០១៥

នាយករដ្ឋមន្រ្តីវៀតណាម៖អនុវត្តប្រកបដោយជោគជ័យនូវបណ្ដាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំរាប់ឆ្នាំ២០១៥ - ảnh 1

(VOVworld) - ថ្លែងមតិនៅកិច្ចប្រជុំរបស់គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកការ គ្រប់គ្រងនិងចាត់ចែងការម៉ាក្រូសេដ្ឋកិច្ចក្នុងត្រីមាសលើកទី១ឆ្នាំ២០១៥ ដែលបាន ប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ មិនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានសង្កត់ធ្ងន់ថា ស្ថិរភាពរបស់ម៉ាក្រូសេដ្ឋកិច្ចមានអត្ថន័យដ៏សែនសំខាន់ ចំពោះការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ។ដើម្បីអនុវត្តប្រកបដោយជោគជ័យ
នូវ បណ្ដា គោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំរាប់ឆ្នាំ២០១៥ លោក
Nguyen Tan Dung បានសំណូមពរឲ្យក្រសួង ស្ថាប័នមានសមត្ថកិច្ចនានា បន្តអនុវត្ត ល្អនូវការងារព្យាករណ៍ វិភាគ វាយតំលៃស្ថានភាព ដើម្បីនាំចេញដំណោះស្រាយ
ដ៏រវេសរវៃ និងមានប្រសិទ្ធភាព ម្ចាស់ការក្នុងការនាំចេញយន្តការ គោលនយោ
បាយអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ ត្រូវគ្រប់គ្រងល្អអតិផរណា បន្តរក្សាស្ថិរភាពអំពី
អត្រាប្ដូរប្រាក់ ប្រមូល ផ្ដុំដោះស្រាយការលំបាកសំរាប់សកម្មភាពផលិតកម្មអាជី
វកម្ម កសាងយន្តការ គោល នយោបាយជួយឧបត្ថម្ភចំចាប់ចំពោះការអភិវឌ្ឍន៍
កសិកម្ម ឧស្សាហកម្ម រក្សារឹងមាំល្បឿន កំណើនរបស់វិស័យឧស្សាហកម្ម។ក្រៅ
ពីនោះ ត្រូវយកចិត្តទុកដាក់ច្រើនថែមទៀតដល់ ការងារកែលំអរបរិយាកាសវិនិ
យោគ ធ្វើអាជីវកម្ម បើកទូលាយទីផ្សារប្រើប្រាស់ ជាពិសេសគឺទីផ្សារនាំចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ