នាយករដ្ឋមន្រ្តីអ៊ីស្រាអែលដាក់លក្ខ័ណ្ឌសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៉ាឡេស្ទីន

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលដាក់លក្ខ័ណ្ឌសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៉ាឡេស្ទីន - ảnh 1
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកBenjamin Netanyahu
(រូបថតៈ TTXVN)


(VOVworld)-នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃទី១១មិនា
បានប្រកាសថា មិនយល់ព្រមលើរាល់កិច្ចព្រមព្រៀងណាមួយជាមួយប៉ាឡេ ស្ទីន ប្រសិនបើតំបន់ដែនដីនេះមិនទទួលស្គាល់រដ្ឋឥស្លាមអ៊ីស្រាអែលនិងបោះបង់ចោល
សិទ្ធិវិលត្រឡបមកស្រុកកំណើតវិញរបស់ជនភៀសខ្លួនរបស់ជនប៉ាឡេ ស្ទីន។ ក្នុងសេចក្តីប្រកាសលើកាណាល់ផ្សាយសម្លេងជាផ្លូវការរបស់អ៊ីស្រាអែល លោក
Netanyahu បានលើកច្បាស់ថា នេះជាលក្ខ័ណ្ឌសារវ័ន្ត មានអត្ថន័យស្លាប់ រស់ចំពោះ
សន្តិសុខរបស់អ៊ីស្រាអែល។ លោក​ឲ្យដឹងថែមទៀតថា ភាគីទាំងពីរ កំពុងតែឃ្លាត
ឆ្ងាយពីគោលដៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពសម្រាប់បញ្ចប់ជំលោះដែល
បានអូសបន្លាយរាប់ទសវត្សកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ