នាយរដ្ឋមន្ត្រីអង់គ្លេសប្រកាសការទាមទា ៤ ខ ស្តីពីកំណែទម្រង់ EU

នាយរដ្ឋមន្ត្រីអង់គ្លេសប្រកាសការទាមទា ៤ ខ ស្តីពីកំណែទម្រង់ EU  - ảnh 1
នាយរដ្ឋមន្ត្រីអង់គ្លេសប្រកាសការទាមទា ៤ ខ ស្តីពីកំណែទម្រង់ EU (Image: VNA)


(VOVworld) – ក្នុងសំណើរដែលត្រូវបានផ្ញើរជូនប្រធានក្រុមប្រឹក្សារអឺរ៉ុប (EC)
លោក Donald Tusk នាថ្ងៃទី ១ វិច្ឆិកា បញ្ហាដំបូងដែលនាយករដ្ឋមន្ត្រីអង់គ្លេស
លោក David Cameron បានផ្តោតទៅលើគឺកិច្ចការពារទីផ្សាររួមសំរាប់អង់គ្លេស
និងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប EU ផ្សេងៗទៀតដែលកំពុងស្ថិត
 នៅខាងក្រៅតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)។ គោលនយោបាយនេះទាមឲ្យមាន
 ការផ្លាស់ប្តូរកិច្ចព្រមព្រៀងប៉ុន្តែវាបានទទួលនូវការគាំទ្រ២ចំមួនពីអាល្លឺម៉ង់
បារាំងនិងអ៊ីតាលី។ បញ្ហាទី ២ គឺការបង្កើនភាពប្រកួតប្រជែងនៅទូទាំង EU ក្នុង
នោះមានវិធានការកាត់បន្ថយចំណាយលើការធ្វើអាជីវកម្ម។ បញ្ហាទី ៣ គឺ
ការបង្កើនតួនាទីរបស់រដ្ឋសភានៃប្រទេសជាសមាជិកក្នុងដំណើរការកសាង
ច្បាប់នៅសភាអឺរ៉ុប (EP)។ ខ្លឹមសារចុង ក្រោយគឺការដាក់កំហិតលើការទូទាត់
ប្រាក់សន្តិសុខសង្គមសំរាប់ពលករអន្តោប្រវេសន៍។ នេះក៏ជាបញ្ហាដែលថ្នាក់
ដឹកនាំអង់គ្លេសទទួលស្គាល់ថាជាបញ្ហាស្មុគស្មាញបំផុតហើយមានលទ្ធភាព
ប្រឈមមុខនឹងការប្រឆាំងជំទាស់ពីប៉ូឡួញរួមជាមួយបណ្ដាប្រទេស EU ខាង
កើត។ តាមផែន​ការសំណើរពោលខាងលើរបស់អង់គ្លេសនឹងត្រូវបានផ្ញើរជូន
ប្រទេសជាសមាជិក EU  ចំនួន ២៧។ ដំណើរការចរចាររវាងក្រុងឡុងជាមួយ
សហភាពនេះនឹងផ្អែកទៅលើបណ្ដាខ្លឹមសារពោលខាងលើ។

ក្នុងករណីភាគីទាំងពីរមិនអាចទទួលបានកិច្ចព្រមព្រៀងណាមួយនាខែធ្នូខាង
មុខទេនោះ ប្រធាន Donald Tusk នឹងរៀបចំឡើងសន្និសីទកំពូលពិសេសមួយ
នាដើមឆ្នាំ ២០១៦ ដើម្បីដោះស្រាយបញ្ហានេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ