នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង ១៦០ លាននាក់

(VOVWORLD) - ឈរលំដាប់ថ្នាក់ទី១អំពីចំនួនករណីឆ្លងជំងឺគឺសហរដ្ឋអាមេរិក ហើយបន្ទាប់មកគឺ ឥណ្ឌា និងប្រេស៊ីល។
នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង ១៦០ លាននាក់ - ảnh 1ប្រជាជនរង់ចាំយកសំណាកធ្វើតេស្ត កូវីដ ១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
(រូបថត៖ AFP/VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួនជាង១៦០លានករណី ក្នុងនោះមានករណីស្លាប់ចំនួនជាង៣,៣លាននាក់។ ឈរលំដាប់ថ្នាក់ទី១អំពីចំនួនករណីឆ្លងជំងឺគឺសហរដ្ឋអាមេរិក ហើយបន្ទាប់មកគឺ ឥណ្ឌា និងប្រេស៊ីល។

បើគិតតាមតំបន់នីមួយៗ គឺអឺរ៉ុបកំពុងជាចំណុចកណ្ដាលនៃជំងឺរាតត្បាត ដោយមានជាង៥១,៦លានករណីឆ្លងជំងឺ ក្នុងនោះមានករណីស្លាប់ចំនួនជាង១លាននាក់។ បន្ទាប់មកគឺ បណ្តាប្រទេសអាមេរិក ឡាទីននិងសមុទ្រការាបៀន តំបន់អាមេរិកខាងជើង ទ្វីបអាស៊ី មជ្ឈិមបូព៌ា ទ្វីបអាហ្រ្វិក និងទ្វីបអូសេអានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ