បើកសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម

(VOVWORLD) -នារាត្រីថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម រួមសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានរៀបចំបើក សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ ២០១៧ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
បើកសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម - ảnh 1បើកសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម 

នារាត្រីថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម រួមសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានរៀបចំបើក សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ ២០១៧ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាម លោក Vuong Duy Bien បានអះអាងថា វៀតណាម និងកម្ពុជាបានឆ្លងកាត់ពាក់កណ្ដាល សតវត្សចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក។ ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ ស៊ីជម្រៅ និងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ ហើយទទួលបាន លទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យនយោបាយ - សេដ្ឋកិច្ច - វប្បធម៌ - អប់រំ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមប្រព្រឹត្តិទៅនៅទីក្រុងហាណូយ និងទីក្រុង Ha Long ដោយមានអត្ថន័យឧទ្ទេសនាមដល់សាធារណៈជនវៀតណាម និងមិត្តភក្តិអន្តរជាតិនូវ ខឿនវប្បធម៌សំបូរបែបរបស់ប្រទេសកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ