បាក់ស្ពាននៅឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩១នាក់
(VOVWORLD) - បរិមាណ អ្នកស្លាប់នៅក្នុងហេតុការណ៍បាក់ស្ពានរថយន្តខ្សែកាបឆ្លងទន្លេ Machchu ក្នុងទីក្រុង Morbi រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃទី ៣០ ខែតុលា បានកើនឡើងរហូតដល់ ៩១នាក់។ ប្រតិបត្តិការជួយសង្គ្រោះនៅតែដំណើរការជាបន្ទាន់។
ការបាក់ស្ពានរថយន្តខ្សែកាបឆ្លងទន្លេ Machchu ក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា ថ្ងៃទី ៣០ ខែតុលា។ (រូបថត៖ PTI/TTXVN) |
រដ្ឋាភិបាលឥណ្ឌាបានបង្កើតក្រុមការងារពិសេសមួយដែលមានសមាជិក៥នាក់ ដើម្បីធ្វើការស៊ើបអង្កេតលើគ្រោះមហន្តរាយនេះ។
ប្រធានាធិបតីឥណ្ឌាលោក Droupadi Murmu និងនាយករដ្ឋមន្ត្រី លោក Narendra Modi បានផ្ញើសាររំលែកទុក្ខភ្លាមៗទៅកាន់គ្រួសារជនរងគ្រោះនៃការបាក់ស្ពាន។ លោកប្រធានាធិបតី Droupadi Murmu បានអធិស្ឋានសម្រាប់សុវត្ថិភាព និងសុភមង្គលរបស់មនុស្សគ្រប់រូប ហើយបានជូនពរអ្នករងរបួសឆាប់ជាសះស្បើយ។ នាយករដ្ឋមន្ត្រី Narendra Modi បានឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការជាបន្ទាន់ ហើយរដ្ឋាភិបាលកំពុងផ្តល់ជំនួយចាំបាច់ទាំងអស់ដល់អ្នកដែលរងផលប៉ះពាល់។
ស្ពាននេះមានប្រវែង ២៣០ ម៉ែត្រដែលមានអាយុកាលជិត ១០០ ឆ្នាំគឺជាកន្លែងកម្សាន្តដ៏ល្បីល្បាញក្នុងស្រុក និងបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនអ៊ូអរ នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យនានា។ តំបន់នេះ មិនមានអគ្គិសនីនោះទេ ដូច្នេះសកម្មភាពជួយសង្គ្រោះនាពេលយប់ជួបការលំបាក់ជាច្រើន។ ក្រុង Morbi គឺជាចង្កោមផលិតសេរ៉ាមិចដ៏ធំបំផុតមួយនៅលើពិភពលោក ហើយស្រូបយកជាង ៨០% នៃផលិតផលសេរ៉ាមិចរបស់ប្រទេសឥណ្ឌា៕