បើកសម្ពោធធនាគារជាលិការដើមដំបូងនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែតុលា នៅពិធីបើកសម្ពោធធនាគារជាលិកានិងបើក សម្ពោធអគារពិនិត្យជំងឺតាមសំណូមពរនៃមន្ទីរពេទ្យ Viet Duc ទីក្រុងហាណូយ សាស្ត្រាចារ្យ Tran Binh Giang នាយកមន្ទីរពេទ្យ Viet Duc បានអោយដឹងថា នេះជាធនាគារជាលិកាដើមដំបូងនៅវៀតណាមដែលត្រូវបានបង្កើត តាម ការកំណត់នៃច្បាប់បរិច្ឆាក យក ផ្សាំជាលិកា សរីរាង្គមនុស្សនិងបរិច្ឆាកសព របស់រដ្ឋាភិបាល។
ធនាគារនេះមានភារកិច្ចទទួលយក ថែរក្សា ផ្ទុកបម្រុង ដឹកជញ្ជូន ជាលិកា និងផ្គត់ផ្គង់ជាលិកាសម្រាប់មូលដ្ឋានសុខាភិបាល មូលដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលវេជ្ជសាស្ត្រ។ ធនាគារនេះក៏ផ្លាស់ប្ដូរជាលិកាជាមួយធនាគារ ជាលិកាផ្សេងៗទៀត និងសហប្រតិបតិ្តការជាមួយស្ថាប័ន អង្គការ និងបុគ្គល បរទេស សំដៅបម្រើការពិនិត្យព្យាបាលជំងឺនិងបណ្ដុះបណ្ដាលស្រាវជ្រាវ វេជ្ជសាស្ត្រផងដែរ៕