បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាវៀតណាម-ឡាវ
VOV -  
(VOV) /  
|
បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាវៀតណាម-ឡាវ |
VOV-នាព្រឹកថ្ងៃទី៦កញ្ញនៅខេត្ត Quang Binh ក្រសួងវិទ្យាសាស្ត្រនិង
បច្ចេកវិទ្យាវៀតណាមនិងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវបានរៀបចំ
សិក្ខាសាលា “បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា
រវាងប្រទេសទាំងពីរសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតឡាវ”។ នេះជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីសហប្រតិបត្តិការជួបប្រាស្រ័យមិត្តភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ឆ្នាំ
សាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ២០១២។ បណ្ដាបទអន្តរាគមន៍នៅសិក្ខាសាលាវាយតំលៃលទ្ធផលកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងប្រទេស
ទាំងពីរក្នុងរយៈពេលកន្លងទៅនិងលើកមតិដំណោះស្រាយជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យារវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ។
ក្នុងក្របខ័ណ្ឌសិក្ខាសាលា គណៈចាត់តាំងបានប្រគល់អនុស្សាវរីយ៍សញ្ញា
ដើម្បីបុព្វវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជូនរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងប័ណ្ណសរសើររបស់រដ្ឋមន្ត្រី
ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមជូនអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាឡាវ៕
VOV
-VOV