បង្កើនការងារបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាម

(VOVworld)-នាព្រឹកថ្ងៃទី១៥ធ្នូនៅទីក្រុងហាណូយ ក្រសួងមហាផ្ទៃបានរៀបចំ សន្និសិទបូកសរុបរយៈពេល៥ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ៤៥របស់រដ្ឋាភិ បាលនិងបូកសរុបដំណាក់កាលទី១នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាម ដំណាក់កាល២០១១-២០២០។ រយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត
លេខ៤៥ ស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះកិច្ចការយុវជនសម័យជម្រុញ ឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម បានជួយលើកកំពស់មនសិការរបស់រដ្ឋ អំណាចគ្រប់ជាន់ថ្នាក់ចំពោះការងារយុវជន។ លោក Vu Dang Minh ប្រធាននាយក ដ្ឋានទទួលបន្ទុកកិច្ចការយុវជន នៃក្រសួងមហាផ្ទៃវៀតណាមបានចាត់ទុកថា៖

        “ដើម្បីដោះស្រាយការងារធ្វើសម្រាប់យុវជន ត្រូវមានការធានាអំពីសេដ្ឋកិច្ច
សង្គម។ ក្នុងដំណើការអនុវត្ត ក្រសួងស្ថាប័ននានាត្រូវតែផ្តោតការយកចិត្តទុកដាក់ ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើសម្រាប់យុវជន។ ជាពិសេសគឺយុវជននៅជនបទ តំបន់ឧស្សាហកម្មកែច្នៃទំនិញនាំចេញនិងមណ្ឌល
បច្ចេកវិទ្យាទំនើបផងដែរ”។

        នៅទីនេះតំណាងនានាបានលើកទឹកចិត្តការអភិវឌ្ឍន៍អង្គភាព អាជីវកម្មធន់
តូចនិងមធ្យមនិងរូបសណ្ឋានសេដ្ឋកិច្ចកសិដ្ឋានដោយយុវជនគ្រប់គ្រង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ