|
វេទិការអង្គភាពអាជីវកម្មវៀតណាម- អូទ្រីស្ត។ |
(VOV)-ក្នុងឱការដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី
សាធារណរដ្ឋអូទ្រីស្ត នារសៀលថ្ងៃទី២៩ឧសភានៅក្រុងហាណូយ
សភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាមសហការជាមួយសភា
ពាណិជ្ជកម្មឧស្សាហកម្មសហព័ន្ធអូទ្រីស្តបានរៀបចំវេទិការអង្គភាព
អាជីវកម្មវៀតណាម- អូទ្រីស្ត។ ថ្លែងមតិនៅវេទិការ លោក Walter Koren នាយកស្ថាប័នពាណិជ្ជកម្មសាធារណរដ្ឋ អូទ្រីស្តបានឲ្យដឹងថា អូទ្រីស្ត សមានការអភិវឌ្ឍន៍ល្អក្នុងប្លុកបណ្ដាប្រទេសអឺរុបនិងមានទំនាក់ទំនង ជាមួយបណ្ដាប្រទេសអភិវឌ្ឍន៍សកម្មមានខឿនឧស្សាហកម្មធំៗ។ ដូច្នេះ ពេលដែលអង្គភាពអាជីវកម្មវៀតណាមសហប្រតិបត្តិការជាមួយអូស្ត្រីស
នឹងមានលក្ខណល្អក្នុងការស្រាវជ្រាវនិងជួយឧបត្ថម្ភបច្ចេកវិទ្យា។ក្នុង
រយៈពេលកន្លងទៅវៀតណាមនិងអូទ្រីស្តជានិច្ចកាលមានទំនាក់ទំនង
មិត្តភាពជាប្រពៃណីសហប្រតិបត្តិការលើច្រើនវិស័យ។ ជាក់ស្ដែងគឺ តំលៃប្រាក់នាំចេញទ្វេភាគីក្នុងប៉ុន្មានឆ្នាំកន្លងទៅបានបង្កើនជាមធ្យមពី ១៥ដល់២០%ក្នុងមួយឆ្នាំ នាឆ្នាំ២០១១ទទួលបានជិត៦២៧លានដុល្លារ
អាមេរិកនិង ៣ខែដើមឆ្នាំ២០១២នេះទទួលបានជាង១៧០លានដុល្លារ
អាមេរិក។ បណ្ដាអង្គភាពអាជីវកម្មអូស្ត្រីសស្វែងរកឱកាសវិនិយោគនៅវៀតណាមជាលក្ខណល្អដើម្បីទំនិញរបស់អូទ្រីស្ត អាចចូលជ្រៅទៅ ក្នុងទីផ្សារបណ្ដាប្រទេសក្នុងដំបន់អាស៊ាន។ ទន្ទឹមនឹងនោះជួយឲ្យសហគមន៍
អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរវៀតណាម- អូទ្រីស្តជួយឧបត្ថម្ភគ្នាដើម្បី
ពង្រីកនូវឧត្តមភាពរបស់គ្នា កម្មវិធីជាច្រើននឹងបានតភ្ជាប់បើកទូលាយក្នុង
រយៈពេលខាងមុខ៕