នាថ្ងៃទី ២៩ ឧសភា ប្រធានាធិបតីអូទ្រីស្ត លោក Heinz Fischer បានអញ្ចើញមក
ដល់រដ្ឋធានី ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម តាមសេចក្តីអញ្ចើញ របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang ពីថ្ងៃទី ២៩ ដល់ទី
៣១ ឧសភា។ គោលដៅនៃដំណើរទស្សនកិច្ចនេះគឺសំដៅបង្កើនទំនាក់ទំនងមិត្តភាព
និងសហប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាមនិងអូទ្រីស្តក្នុងឱកាសរំលឹកខួប
អនុស្សារវរីយ៍លើកទី ៤០ ទិវា បង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង ២ (ថ្ងៃទី
១ ធ្នូ)។ ក្នុងរយៈពេលស្នាក់នៅ វៀតណាម ប្រធានាធិបតីអូទ្រីស្តនឹងជួបចរចារ
ជាមួយប្រធានរដ្ឋ Truong Tan Sang ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan
Dung និងប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងចូលសម្តែងការគួរសម អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong។ តាម
គំរោង ប្រធានាធិបតីអូទ្រីស្ត Heinz Fischer នឹងចូលរួម វេទិការអង្គភាពអាជីវកម្ម
វៀតណាម-អូទ្រីស្ត និងវិទិការវិទ្យាសាស្ត្រ-អប់រំវៀតណាម។ ទំនាក់ទំនងមិត្តភាព
និងសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមនិងអូទ្រីស្តកំពុង អភិវឌ្ឍន៍
យ៉ងសកម្ម លើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ ក្នុងឆ្នាំ ២០១១ តំលៃ
ប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបានជិត ៦៣០ លានដុល្លាអាមេរិក។ ឆ្នាំ ២០១១
អូទ្រីស្ត មានគំរោងការណ៍ចំនួន ១៩ ឈរលំដាប់ថ្នាក់ទី ៥១ ក្នុងចំណោមប្រទេស
និងតំបន់ចំនួន ៩៤ ដែលវិនិយោគចូលវៀតណាម។ នាឆ្នាំ ១៩៩៥ ក្រុមការងារ
ចម្រុះសំដៅជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង
វិនិយោគទ្វេភាគី ត្រូវបានបង្កើត នាខែសីហា ឆ្នាំ ២០១០ ប្រទេសទាំង ២ បាន
ឯកភាពលើក ក្រុមការងារ ក្លាយទៅជា គណៈកម្មាធិការចម្រុះអន្តររដ្ឋាភិបាល
ថ្នាក់អនុរដ្ឋមន្ត្រី។ អូទ្រីស្តនៅលៃទុកឥណទាន អនុគ្រោះសំរាប់វៀតណាមក្នុង
គំរោងការលើវិស័យ គមនាគមន៍អយស្ម័យយាន សុខាភិបាល បណ្តុះបណ្ដាលរបរ។
ក្រៅពីនោះ ប្រទេសទាំង ២ ក៏ប្រមូលផ្តុំទៅលើការជំរុញ កិច្ចសហប្រតិបត្តិការលើ
វិស័យ វប្បធម៌ អប់រំ និងទេសចរណ៍។
បណ្ដាកាសែតធំៗ ដែលចេញផ្សាយ នាថ្ងៃទី ២៩ ឧសភា នៅទីក្រុងហាណូយ
សុទ្ធតែចុះផ្សាយ វិចារណកថា ព័ត៌មាន រូបភាព ក្នុងឱកាសដំណើរទស្សនកិច្ចនៅ
វៀតណាម របស់ប្រធានាធិបតីអូទ្រីស្ត Heinz Fischer។ វិចារណកថារបស់កាសែត
Quan Doi Nhan Dan អះអាងថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានា
ធិបតីអូទ្រីស្ត គឺជា បង្គោលសំខាន់ ក្នុងទំនាក់ទំនងវៀតណាម-អូទី្រស្ត។
|
ប្រធានាធិបតីអូទ្រីស្ត Heinz Fischer. (Image: Internet) |
នារសៀលថ្ងៃទី ២៩ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបចរចារជាមួយ ប្រធានាធិបតីអូទ្រីស្ត Heinz Fischer។ នៅទីនេះ ភាគីទាំង ២ បានឯកភាពបង្កើនការផ្លាស់ប្តូគណៈប្រតិភូ និងការជួបប្រាស្រ័យជាន់ខ្ពស់ សំដៅ
កំណត់ទិសដៅ សំរាប់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី បន្តអភិវឌ្ឍន៍ ឲ្យខ្លាំងក្លា
ថែមទៀត។ លើវិស័យសេដ្ឋកិច្ច ភាគីទាំង ២ បានសង្កត់ធ្ងន់ថា៖ ត្រូវបង្កើនទំនាក់ទំ
នងវិនិយោគ រវាងប្រទេសទាំង ២ ក្នុងនោះ មានការបង្កលក្ខណៈងាយស្រួលឲ្យបណ្ដា
អង្គភាពអាជីវកម្ម វៀតណាមនិងអូទ្រីស្ត វិនិយោគ ធ្វើអាជីវកម្ម ក្នុងទីផ្សាររបស់គ្នា
ថែមទៀត។ ប្រទេសទាំង ២ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវេទិការ
ពហុភាគីនិងអន្តរជាតិ ជាពិសេស គឺ អ.ស.ប។ ប្រធានរដ្ឋ Truong Tan Sang បានស្នើ អូទ្រីស្តបន្តគាំទ្រវៀតណាម បង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ សហភាពអឺរ៉ុប (EU)។ ទន្ទឹមនឹងនោះ វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពាន រវាង
សមាគមប្រជាជាតិ អាស៊ីអាគ្នេរ (ASEAN)។ ក្នុងឱកាសនេះ វៀតណាមនិងអូទ្រីស្ត
បានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការមួយចំនួន លើវិស័យ ឧស្សាហកម្ម
ពាណិជ្ជកម្ម ថាមពល សេដ្ឋកិច្ច ទេសចរណ៍ ។ល។ក្នុងសន្និសីទកាសែតប្រធានាធិប
តីអូទ្រីស្ត Heinz Fischerបានអះអាងថាអូទ្រីស្តជាប្រទេស១ក្នុងចំណាមប្រទេសនៅអឺរ៉ុប
គាំទ្រវៀតណាមកាលពី៤០ឆ្នាំកន្លងមកនិងបន្តគាំទ្រវៀតណាមក្នុងកិច្ចការអភិវឌ្ឍន៍នា
សព្វថ្ងៃនេះ។នាយប់ថ្ងៃទី២៩ឧសភាប្រធានរដ្ឋ Truong Tan Sangរៀបចំពិធីជប់លៀងជា
កិត្តិយសជូនប្រធានាធិបតីHeinz Fischerនិងគណះប្រតិភូជាន់ខ្ពស់អូទ្រីស្ត ។ក៍នារសៀល
ថ្ងៃទី ២៩ ឧសភា ដ៍ដែលនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បានមានការជួប
សន្ទនាជាមួយប្រធានាធិបតីHeinz Fischer។នាយករដ្ឋមន្រ្តី Nguyen Tan Dung បានស្នើរថា
ភាគីទាំង២បង្កើនសកម្មភាពនៃគណះកម្មាធិការសហប្រតិបត្តិការពាណីជ្ជកម្មរវាង
ប្រទេសទាំង២ប្រកបដោយប្រសិទ្ឋភាព។ប្រធានាធិបតីHeinz Fischerបានគូសបញ្ជាក់ថា
គោលដៅនៃដំណើរទស្សនកិច្ចវៀតណាមលើកនេះគឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំង២នាពេលខាងមុខ៕