បញ្ជូលពលរដ្ឋវៀតណាមជិត៣៦០នាក់ពីសហរដ្ឋអាមេរិកឲ្យវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - អ្នកដំណើរតាមជើងហោះហើរនេះរួមមានកុមារអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា អ្នកជម្ងឺ និស្សិតដែលបានបញ្ចប់ការសិក្សា និងករណីដែលជួប ការលំបាកផ្សេងៗទៀត។

នាថ្ងៃទី៣០ វិច្ឆិកា និងថ្ងៃទី១ ធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំអាមេរិក និងក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមបានសហការជាមួយសមត្ថកិច្ចនៃប្រទេសសាមី បញ្ជូនពលរដ្ឋ វៀតណាមជិត៣៦០នាក់ឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរនេះរួមមានកុមារអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា អ្នកជម្ងឺ និស្សិតដែលបានបញ្ចប់ការសិក្សា និងករណីដែលជួប ការលំបាកផ្សេងៗទៀត។

បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Da Nang ក្រុមពីឡូតនិងអ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាពហើយជូនទៅ មណ្ឌលចត្តាឡីស័កតាមបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ