បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យ អាល្លឺម៉ង់ និង​បារាំង​ធ្វើការ​សម្រុះសម្រួលគ្នា

(VOVWORLD) -លោក Boris Johnson សង្ឃឹមថា ថ្នាក់ដឹកនាំអាល្លឺម៉ង់ និងបារាំងនឹងធ្វើការសម្រុះសម្រួលគ្នា ក្រោយពីពេលរដ្ឋសភាអង់គ្លេសបាន បដិសេធកិច្ចព្រមព្រៀង Brexit ចំនួន៣ ដង។
បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យ អាល្លឺម៉ង់ និង​បារាំង​ធ្វើការ​សម្រុះសម្រួលគ្នា - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson  (ប្រភព៖ AP) 

នាថ្ងៃទី ១៩ ខែសីហា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានអំពាវនាវឲ្យអាល្លឺម៉ង់និងបារាំងធ្វើការ សម្រុះសម្រួលគ្នាអំពីការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ព្រមទាំងព្រមានថាបើចាំបាច់អង់គ្លេសនឹងត្រៀមខ្លួនជាស្រេចចាកចេញពី EU នាថ្ងៃទី ៣១ ខែតុលាខាងមុខ ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន លោក Boris Johnson សង្ឃឹមថា ថ្នាក់ដឹកនាំអាល្លឺម៉ង់ និងបារាំងនឹងធ្វើការសម្រុះសម្រួលគ្នា ក្រោយពីពេលរដ្ឋសភាអង់គ្លេសបាន បដិសេធកិច្ចព្រមព្រៀង Brexit ចំនួន៣ ដង។

នាថ្ងៃដដែល អង់គ្លេសបានឲ្យដឹងថាប្រទេសខ្លួននឹងបញ្ឈប់ភ្លាមមួយរំពេចនូវសិទ្ធិធ្វើដំណើរទៅមកដោយសេរីភាព         សម្រាប់ប្រជាពលរដ្ឋមកពីបណ្ដាប្រទេស សហភាពអឺរ៉ុប (EU) បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែតុលាខាងមុខ។ អ្នកនាំពាក្យខុទ្ទកាល័យរដ្ឋាភិបាលអង់គ្លេសបានលើកច្បាស់ថារដ្ឋាភិបាលអង់គ្លេស បានរៀបចំផែនការរឹតបន្តឹងច្បាប់ព្រហ្មទណ្ឌចំពោះជនអន្តោប្រវេសន៍ចូលមកអង់គ្លេស ដែលជាផ្នែកមួយនៃជំហរថ្មីដ៏រឹងមាំរបស់ប្រទេសខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ