បណ្ដាប្រទេសនៅក្នុងនិងក្រៅ OPEC សន្យាកាត់បន្ថយទិន្នផលធ្វើអាជីវកម្មប្រេង
(VOVworld) - នាថ្ងៃទី៨ មិនា នៅសន្និសីទអន្តរជាតិ CERAWeek នៅអាមេរិក
ប្រទេសសមាជិកទាំង១៣នៃអង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) និង
ប្រទេសមួយចំនួននៅខាងក្រៅបានអះអាងជាថ្មីម្ដងទៀតនូវការសន្យាកាត់បន្ថយ
ទិន្នផលធ្វើអាជីវកម្មប្រេង តាមកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយដែលទទួលបាន
កាលពីឆ្នាំមុនសំដៅដោះស្រាយស្ថានភាពការផ្គត់ផ្គង់លើសពីតម្រូវការនិងស្ថិរភាព
តំលៃប្រេង។ ថ្លែងមតិនៅសន្និសីទនេះ រដ្ឋមន្រ្តីក្រសួងប្រេងរ៉ែអ៊ីរ៉ាក់លោក Jabar Al-
Luaibi ឲ្យដឹងថា ប្រទេសនេះនាបច្ចុប្បន្នសំរេចបាន៨៥%នៃគោលដៅដែលបានដាក់
ចេញក្នុងកិច្ចព្រមព្រៀងពោលខាងលើ។ក្នុងពេលនោះ អេមីរ៉េតអារ៉ាប់រួមក៏កំពុង
ជំរុញខ្លាំង ការកាត់បន្ថយទិន្នផលប្រេង ហើយគ្រោងនឹងកាត់បន្ថយប្រេងចំនួន
១៣៩ពាន់ធុងក្នុង មួយថ្ងៃនាខែមិថុនាខាងមុខ៕