|
បណ្ដាភាគីប្រឆាំងនៅស៊ីរីប្រឆាំងជំទាស់ផែនការផ្ទេរប្រគល់នយោបាយរបស់អង្គការសហប្រជាជាតិ។ |
VOV-បណ្ដាភាគីប្រឆាំងនៅស៊ីរីនាថ្ងៃទី១កក្កដាបានបដិសេធផែនការសន្តិភាពដោយអង្គការសហប្រជាជាតិជួយឧបត្ថម្ភស្តីពីការផ្ទេរប្រគល់នយោបាយមួយ
នៅប្រទេសមជ្ឈឹមបូព៌ារនេះ ទន្ទឹមនឹងនោះប្រកាសថានឹងមិនសម្រុះសម្រួលជា
មួយប្រធានាធិបតី Bashar Al Assad រឺសមាជិកនៃរបបនាបច្ចុប្បន្នទេ។ សន្និសីទអន្តរជាតិអំពីស៊ីរីដែលប្រព្រឹត្តទៅនៅក្រុង Geneva ស្វីស នាថ្ងៃទី៣០មិថុនាបានយល់ព្រមនឹងផែនការរបស់បេសកកជនរួមអង្គការសហប្រជាជាតិនិងសម្ព័ន្ធ
អារ៉ាប់ Kofi Annan តាមនោះអំពាវនាវបង្កើតរដ្ឋាភិបាលអន្តរកាលមួយនៅស៊ីរី
ប៉ុន្តែជាមួយការប្តេជ្ញាចិត្តរបស់រុស្ស៊ី កិច្ចព្រមព្រៀងមានចរិតលក្ខណៈសម្រុះ
សម្រួលនេះបានបើកលទ្ធភាពប្រធានាធិបតី Bashar Al Assad នឹងចូលរួម
រដ្ឋាភិបាលអន្តរកាលនេះ៕