បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទផ្សាយសម្លេងទ្វីបអាស៊ីឆ្នាំ២០១៣
(VOV) /  
|
Dang Thi Hue នាយិការរងកាណាល់ផ្សាយសម្លេងជនជាតិ វិទ្យុសម្លេងវៀតណាម (vovworld.vn) |
VOV-ក្នុងក្របខ័ណ្ឌសន្និសីទផ្សាយសម្លេងទ្វីបអាស៊ីឆ្នាំ២០១៣ នាព្រឹកថ្ងៃ
ទី៣០កក្កដា បានប្រព្រឹត្តទៅសម័យប្រជុំ “សិល្បៈនិទានរឿងនិងរូបភាពលើ
រលកផ្សាយសម្លេង” និងសម័យប្រជុំ “តួនាទីរបស់ផ្សាយសម្លេងក្នុងការតភ្ជាប់
តាមរយៈបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ ព្យាករណ៍អំពីរាល់ការកំណត់”។
សម័យប្រជុំ “សិល្បៈនិទានរឿងនិងរូបភាពលើរលកផ្សាយសម្លេង” មានការ
ចូលរួមរបស់វាគ្មិន Dang Thi Hue នាយិការរងកាណាល់ផ្សាយសម្លេងជនជាតិ
វិទ្យុសម្លេងវៀតណាម រួមជាមួយបណ្ដាវាគ្មិនមកពីហុងកុង(ចិន)ជប៉ុននិងសឹង្ហបុរី។
លោកស្រី Dang Thi Hue នាយិការរងកាណាល់ផ្សាយសម្លេងជនជាតិរបស់វិទ្យុ
សម្លេងវៀតណាមបានឲ្យដឹងថា៖
“រីឯអំពីតូរតន្ត្រីប្រជាប្រិយយើងខ្ញុំមានកម្មវិធីចំនួន៣៥ដោយកាណាល់តូរ
តន្ត្រីព័ត៌មានកំសាន្តដោយកាណាល់ VOV3 ផលិតកម្ម។ អំពីសិល្បៈល្ខោន
ប្រជាប្រិយ យើងខ្ញុំក៏មានកម្មវិធីជាច្រើនដោយកាណាល់ VOV2 ផលិតកម្ម។
នោះគឺមិនទាន់និយាយដល់កម្មវិធីចំនួន១២ផ្សាយជាភាសាជនជាតិភាគតិច
ឧទ្ទេសនាមអំពីវប្បធម៍របស់ជនជាតិទាំង៥៤នៅវៀតណាម។ប្រការសំខាន់គឺ
ជនជាតិទាំង៥៤របស់វៀតណាមសុទ្ធតែបានចូលរួមកម្មវិធីនេះ។ យើងខ្ញុំបាន
បង្កលក្ខណៈដើម្បីគេនិយាយអំពីជនជាតិរបស់ខ្លួនឯង។”
មុននោះ នារសៀលថ្ងៃទី២៩កក្កដា បានប្រព្រឹត្តទៅសម័យពិភាគ្សារបស់
សន្និសីទជាមួយប្រធានបទ “ផ្សាយសម្លេងលើផ្លូវអភិវឌ្ឍន៍៖សមាហរណកម្ម
សករាជថ្មី”។ នៅសម័យប្រជុំនេះបណ្ដាវាគ្មិនបានសម្ដែងទស្សនៈក៏ដូចជាចែក
រំលែកបទពិសោធន៍សំដៅអភិវឌ្ឍន៍ការផ្សាយសម្លេងក្នុងដំណាក់កាលថ្មី។
នាយកអភិវឌ្ឍន៍អាជីវកម្មរបស់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស៍និងអៀកឡង់
ខាងជើង (BBC) Simon Kendall សង្កត់ធ្ងន់អំពីបណ្ដាដំណោះស្រាយរបស់ BBC
ក្នុងការរក្សាបរិមាណមិត្តអ្នកស្ដាប់៖
“ដើម្បីរក្សាបានបរិមាណមិត្តអ្នកស្ដាប់ដ៏ធំ យើងខ្ញុំត្រូវអនុវត្តបណ្ដាសម្ភារៈសមស្របសំរាប់មិត្តអ្នកស្ដាប់ អភិវឌ្ឍន៍បណ្ដាកម្មវិធីប្រពៃណីដែលមានបរិមាណមិត្តអ្នកស្ដាប់ពិតប្រាកដ។ បណ្ដាកម្មវិធីផ្សាយ onlines និងផ្សាយតាមសំណូមពរ
របស់មិត្តអ្នកស្ដាប់ក៏សំខាន់ណាស់។ យើងខ្ញុំក៏អភិវឌ្ឍន៍បណ្ដាកម្មវិធីផ្សាយជា
ភាសាដំបន់។ កម្មវិធីនេះបានទាក់ទាញនូវបរិមាណមិត្តអ្នកស្ដាប់ដ៏ធំធេងដែរ៕”
-VOV