VOVជួយជ្រោមជ្រែង ទិវាផ្សាយសម្លេងអន្តរជាតិ

(VOVworld) – នាថ្ងៃទី ១៣ កុម្ភៈ ពិភពលោករំលឹកខួបអនុស្សារវរីយ៍លើកទី ២ ទិវាផ្សាយ
សម្លេងអន្តរជាតិ។ ក្នុងឱកាសនេះ វិទ្យុសម្លេងចំនួន ៧ លើសកលលោកបានរៀបចំ
បណ្ដាកម្មវិធីផ្សាយសម្លេងជាផ្ទាល់ ពីទីស្នាក់ការនៃអង្គការ វប្បធម៌ វិទ្យាសាស្ត្រនិងអប់រំ
អ.ស.ប. (UNESCO)។ អគ្គនាយកសមាគមវិទ្យុផ្សាយសម្លេងនិងទូរទស្សអន្តរជាតិ លោក
Alain Masse បានឲ្យដឹងថា៖

“កាណាល់ទាំងឡាយនៃវិទ្យុសម្លេងវៀតណាម ក៏ដូចជា បណ្ដាវិទ្យុសម្លេងលើ ពិភពលោក បានរៀបចំសកម្មភាពជាច្រើន ដើម្បីរំលឹកខួបអនុស្សារវរីយ៍ទិវា ផ្សាយសម្លេងពិភពលោក។ យើងខ្ញុំបានបង្កើតគណៈកម្មាធិការអន្តរជាតិបណ្ដា វិទ្យុសម្លេង ក្នុងនោះ វៀតណាមក៏បាន
ចូលរួម។ គណៈកម្មាធិការនេះបានរៀបចំ វេទិការលើគេហទំព័រ www.wrd2013.com ដើម្បី
មនុស្សគ្រប់រប់អាចសម្តែងមោនសញ្ចេតនាចំពោះវិទ្យុផ្សាយសម្លេងនិងសារស្តីពីប្រការ
ណាមួយដោយភាសារបរទេស ជាច្រើន។ វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោម
ប្រទេសចំនួន ២៥ ចូលរួម កម្មវិធីពិសេសនេះយ៉ាងសកម្ម៕”

VOVជួយជ្រោមជ្រែង ទិវាផ្សាយសម្លេងអន្តរជាតិ - ảnh 1
វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២៥ ចូលរួមកម្មវិធីពិសេសនេះយ៉ាងសកម្ម (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ