បណ្ដាសមាជិកសភា​វៀត​ណាមពិភាក្សាអំពីគំរោងការណ័មេរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ

          (VOV WORLD)_នាថ្ងៃទី 7 មិថុនា ក្រោមអធិបតីភាព របស់ អនុប្រធាន​រដ្ឋ​សភា​វៀតណាម លោកស្រី Nguyen Thi Kim Ngan បណ្ដាសមាជិកសភា​វៀត​ណាម  បាន ពិភាក្សា នៅសាលប្រជុំ អំពីគំរោងការណ័មេ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ឡើង
វិញ។ នេះគឺជា គំរោងការណ៍ដ៏សែនសំខាន់ ធំបំផុតពីមុនមក ដែលបាន​សាធារណះ មតិយកចិត្តទុកដាក់ ពិសេសគឺ ក្នុងសភាពការណ៍សេដ្ឋកិច្ចកំពុងជួបការលំបាក ដូច
នាបច្ចុប្បន្ន។ 

បណ្ដាសមាជិកសភា​វៀត​ណាមពិភាក្សាអំពីគំរោងការណ័មេរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ - ảnh 1
បណ្ដាសកម្មភាពនៃសម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៣នៅទីក្រុងហាណូយ(http://www.hanoitv.vn)

          សេចក្ដីសម្រេច របស់រដ្ឋសភាវៀតណាម នាថ្ងៃទី 9 ចិច្ចកា ឆ្នាំ 2011 បាន​ប្រគល់ ជូន រដ្ឋាភិបាល សម្រេចគំរោងការណ៍មេ រៀចចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ  តភ្ជាប់ជាមួយ ការផ្លាស់ប្តូរ រូបសណ្ឋានកំណើន តាមទឹសលើកកំពស់គុណភាព ​ប្រសិទ្ធ ភាព និងចរិតលក្ខណះប្រកួតប្រជែងខ្ពស់។ គំរោងការណ៍នេះ ឆ្ពោះទៅ ​គោលដៅស រុបគឺ ធានាកំណើនសេដ្ឋកិច្ចនៅកំរិតសមស្រប រួមចំណែកស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច  ប្រកបដោយចីរភាព អតិផរណានៅកំរិតទាប និងដោះស្រាយ​បណ្ដាបញ្ហាអំពីសុខុមាលភាពសង្គមប្រកបដោយល្អប្រសើ។ 

          បណ្ដាមតិនៅទីនេះ សុទ្ធតែស្រុះចិត្តគំនិត ថា ត្រូវការមាន ​គំរោងការណ៍មេ ​រៀច
ចំ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ជួយខឿនសេដ្ឋកិច្ចនៃប្រទេសជាតិ ឆ្លងកាត់លើ ការលំបាក ឆ្ពោះទៅកំណើនយ៉ាងស្ថិរភាព និង ចីរភាព។ មតិមួយចំនួនបានសង្កត់ធ្ងន់
ថា៖ការរៀចចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ មិនគ្រាន់តែជាភារកិច្ចរបស់រដ្ឋ​ប៉ុណ្ណោះ
ទេ​ ថែមទាំងជាភារកិច្ចរបស់សង្គមទាំងមូល​ទៀតផង។ បណ្ដាមតិយកចិត្តទុកដាក់ជា
ពិសេស  ដល់បណ្ដាខ្លឹមសារ ​ទឹសដៅ រៀចចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ បណ្ដា​ដំណោះស្រាយ​អនុវត្តការ​រៀចចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ និងការរៀបចំ
អនុវត្ត​គំរោងការណ៍មេ ​​​រៀច​ចំរចនាសម្ព័ន្ធ​​ខឿនសេដ្ឋកិច្ចឡើងវិញ។ លោក To Van Tam សមាជិកសភា មណ្ឌល ​Kon Tum បានផ្តល់មតិថា៖

“គោលដៅ ទស្សនះរបស់បក្ស ក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ​ពីឆ្នាំ 2011 ដល់
 ឆ្នាំ 2020 ​៖ អភិវឌ្ឍន៍លឿន តភ្ជាប់ជាមួយ​ការអភិវឌ្ឍន៍ចីរភាព។ ប៉ុន្តែ ក្នុងទស្សនះបញ្ជា
ណែនាំ  រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ របស់គំរោងការណ៍ នៅមាន ការកំ
ណត់ អនុវត្តកំណើនសមស្រប។ ខ្ញុំស្នើរដ្ឋាភិបាលត្រូវពិនិត្យមើលឡើងវិញអំពីបញ្ហានេះ។
 ខ្ញុំ​ស្នើបំពេញបន្ថែមគោលដៅ ​ក្នុងការ​រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ  គឺបំរើ មនុស្ស ឆ្ពោះទៅគោលដៅមនុស្ស៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ