(VOV WORLD)_នាថ្ងៃទី 7 មិថុនា ក្រោមអធិបតីភាព របស់ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បណ្ដាសមាជិកសភាវៀតណាម បាន
ពិភាក្សា នៅសាលប្រជុំ អំពីការវាយតំលៃ បំពេញបន្ថែម លទ្ធផលនៃការអនុវត្ត ផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច -សង្គម និងថវិការដ្ឋឆ្នាំ 2011 ការអនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងថវិការដ្ឋ ក្នុងរយះពេល ប៉ុន្មានខែ ដើមឆ្នាំ 2012។
|
បណ្ដាសកម្មភាពនៃសម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៣នៅទីក្រុងហាណូយ(http://www.hanoitv.vn) |
បណ្ដាខែដើមឆ្នាំ 2012 ជាមួយការបន្តអនុវត្តគោលដៅស្នូល គឺ រាំងស្កាត់អតិផរណា
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រដ្ឋាភិបាលវៀតណាម ទទួលបានជោគជ័យ ក្នុងការកាត់បន្ថយ
ល្បឿនបង្កើនសន្ទស្សន៍ប្រើប្រាស់ (CPI) ចុះកំរិត 2,6% បើប្រៀបទៅនឹងរយះពេល ដូច គ្នា នាឆ្នាំ 2011 (ទាបបំផុត ក្នុងរយះពេល 3ឆ្នាំកន្លងទៅ) ការនាំចូលហួសកំរិតចុះបន្ថយ
…លៗ។ ប៉ុន្តែល្បឿនកំណើន GDP ក្នុងត្រីមាសទីមួយ ឆ្នាំ 2012 ទទួលបានតែ 4% ទាប
ជាងច្រើន បើប្រៀបទៅនឹងបណ្ដាឆ្នាំមុនៗ។ លោក Tran Van Minh សមាជិកសភា
មណ្ឌល Quang Ninh បានរួមមតិថា៖
“ចំពោះទីផ្សារក្នុងប្រទេស ត្រូវការជំរុញយ៉ាងខ្លាំង កម្មវិធីលើកទឹកចិត្ត ដើម្បីលក់ផលិត
ផល បន្តជំរុញយ៉ាងខ្លាំង ចលនា ជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម។ ចំពោះទីផ្សារបរទេស ត្រូវបង្កើនពន្លឿនពាណិជ្ជកម្ម ដើម្បីជំរុញយ៉ាងខ្លាំងការនាំចេញ។ ”
អំពីលទ្ធផលនៃការអនុវត្ត ផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងថវិការដ្ឋ ឆ្នាំ 2011បាន មាន គោលដៅចំនួន 15 ក្នុងចំណោម គោលដៅ សេដ្ឋកិច្ច សង្គមចំនួន 22 ត្រូវបាន
សម្រេច និង ហូសផែនការ។ ប្រការនេះបានអះអាងថា៖ ការបញ្ជាណែនាំរបស់រដ្ឋា
ភិបាល បានមានប្រសិទ្ធភាព ពិសេសគឺការអនុវត្ត សេចក្ដីសម្រេចចិត្ត លេខ 11 របស់រដ្ឋាភិបាល អំពីបណ្ដាដំណោះស្រាយ រាំងស្កាត់អតិផរណា ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម។ ប៉ុន្តែ មតិជាច្រើន បានចាត់ទុកថា កញ្ចប់ដំណោះស្រាយ របស់រដ្ឋាភិបាល ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម ជាមួយទឹកប្រាក់ចំនួន 29 000 ពាន់លាន ដុង និង ការអូសបន្លាយរយះពេលបង់ពន្ធ ភាស៊ី មួយចំនួន ចំពោះអង្គភាពអាជីវកម្ម
គឺមិនខ្លាំងក្លា គ្រប់គ្រាន់ ដើម្បី ដោះស្រាយការលំបាកចំពោះ បណ្ដាអង្គភាពអាជីវកម្ម
ទេ។ និងមតិមួយចំនួន បានស្នើថា មិនត្រូវបន្ធូរស្រាលគោលនយោបាយរូបីយវត្ថុ ក្នុងសភាពការណ៍នាបច្ចុប្បន្ន ពីព្រោះ អតិផរណាអាចកើនឡើងវិញ និង បញ្ឈប់
ស្ថានភាព បណ្ដាសម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុនរដ្ឋវិនិយោគ ចេញទៅខាងក្រៅ វិស័យ
របស់ ខ្លួន ដោយមិនមានប្រសិទ្ធភាព។ លោក Nguyen Cao Son សមាជិកសភា មណ្ឌល
Hoa Binh បានអោយដឹងថា៖
“ខ្ញុំស្នើរដ្ឋាភិបាលបន្តការស្រាវជ្រាវរាល់ដំណោះស្រាយជួយសង្គ្រោះ អង្គ ភាពអាជីវកម្មដោយបណ្តារូបភាពដូចជា បន្តផ្អាក អូសបន្លាយរយៈពេល ឬលើក លែងពន្ធ ជម្រុញតម្រូវការប្រើប្រាស់ទំនិញ”។
ចំពោះលោក Huynh Nghia សមាជិកសភាទីក្រុង Da Nang រួមមតិថា៖
“ត្រូវមានដោះណោះស្រាយខ្លាំងដើម្បីលើកខឿនសេដ្ឋកិច្ចឡើង ក្នុងនោះ ត្រូវយកចិត្តទុកដាក់រាល់ដំណោះស្រាយ អភិវឌ្ឍន៍ ផលិតកម្ម ចំណាយ ផលិតផល គោលនយោ
បាយ សុខុមាលភាពសង្គម នឹងរួមចំណែកទប់ស្កាត់សន្ទុះឧនភាពសេដ្ឋកិច្ច”។
មតិជាច្រើនក៏បានសង្កត់ធ្ងន់ទៅលើការបង្ការនិងប្រឆំាងជំងឺរិករាលដាល បន្ថយ
ការកក់ស្ទះ គ្រោះថ្នាក់ចរាចរ ពិសេសគឺការប្តឹងតវ៉ាដីធ្លីសំដៅពង្រឹង
ទំនុកទុកចិត្តរបស់ប្រជាជនចំពោះរដ្ឋអំណាច៕