បិទ​បញ្ចប់ការប្រណាំងកង់ឆ្ពោះ​ទៅ Dien Bien Phu ឆ្នាំ ២០២៤​

(VOVWORLD) - នារសៀលថ្ងៃទី ៥ ខែឧសភា នៅទីក្រុង Dien Bien Phu (ខេត្ត Dien Bien) ការប្រណាំងកង់ "ឆ្ពោះទៅ Dien Bien Phu - ២០២៤ ពានរង្វាន់កាសែតកងទ័ពប្រជាជន" បានបិទបញ្ចប់ដោយជ័យជំនះចុងក្រោយបានទៅលើកីឡាករ Pham Le Xuan Loc អាយុ ១៩ឆ្នាំ មកពីក្រុមប្រណាំងកង់នៃយោធភូមិភាគទី៧។

ការប្រណាំងកង់ "ឆ្ពោះទៅ Dien Bien Phu - ២០២៤ ពានរង្វាន់កាសែតកងទ័ពប្រជាជន" ត្រូវបានរៀបចំឡើងដើម្បីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ជាប្រវត្តិសាស្ត្រ ( ៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

បិទ​បញ្ចប់ការប្រណាំងកង់ឆ្ពោះ​ទៅ Dien Bien Phu ឆ្នាំ ២០២៤​ - ảnh 1កីឡាករ Nguyen Van Binh (ទីក្រុងហូជីមិញ) បានបញ្ចប់ដំបូងគេក្នុងកំណត់ផ្លូវប្រណាំងទី ៥។ រូបថត៖ Tuan Huy/qdnd.vn

ការប្រណាំង នេះមានប្រវែងសរុប ៥២៥ គីឡូម៉ែត្រពីរដ្ឋធានីហាណូយដល់ទីក្រុង Dien Bien Phu ដោយមានកំណត់ផ្លូវប្រណាំងចំនួន ៥ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែឧសភា។ យោងតាមនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន លោក Doan Xuan Bo ការប្រណាំងសម្រេចបានជោគជ័យនៅពេលដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជននៃបណ្តាខេត្តភាគពាយ័ព្យ ដែលការប្រណាំងបានឆ្លងកាត់ដោយបំផុសស្មារតីមោទនភាព និងជាការរំលឹកដល់ក្បួនកង់និងរទេះដែលបានចូលរួមក្នុងយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រកាលពី ៧០ ឆ្នាំមុន។ ការប្រណាំងនេះក៏ត្រូវបានឧបត្ថម្ភពីធុរកិច្ចជាច្រើន តាមនោះ រៃអង្គាសថវិកាជាង ១០ ពាន់លានដុង (៤០០.០០០ ដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់សកម្មភាពសង្គមនៅតំបន់ភាគពាយ័ព្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ