បន្តសកម្មភាពនៃសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី១៣

បន្តសកម្មភាពនៃសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី១៣ - ảnh 1
សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣


       VOV- នាថ្ងៃទី២១វិច្ឆិកាបន្តកម្មវិធីនៃសម័យប្រជុំលើកទី៤រដ្ឋសភាវៀត
ណាម​នីតិកាលទី១៣ បណ្ដាសមាជិកសភាបានពិភាគ្សាអំពីពង្រាងច្បាប់បង្កា
ប្រឆាំងភេរវកម្ម និងច្បាប់បង្ការទប់ទល់និងបន្ធូ​ស្រាលគ្រោះធម្មជាតិ។ ចំពោះ
ពង្រាងច្បាប់បង្កាប្រឆាំង ភេរវកម្ម បណ្ដាសមាជិកសភាបានចាត់ទុកថាពង្រាង
ច្បាប់ត្រូវពង្រីកនូវកំលាំងប្រជាជន ទាំងមូល ក្នុងនោះត្រូវចាត់ទុកការបង្កា
ប្រសើរជាងការប្រឆាំងដើម្បីជៀសវាងកត្តាចៃដន្យ បណ្ដាលឡើងសាធារណៈ
មតិអាក្រក់អំពីសន្តិសុខនយោបាយ។ លោក Bui Duc Hanh សមាជិកសភា
មណ្ឌល Lao Cai បានរួមមតិថា៖

        “គណៈកម្មាធិការបង្កាប្រឆាំងភេរវកម្មត្រូវជាគណៈកម្មាធិការធ្វើសកម្មភាព
ជាប្រចាំមិនគួរកំណត់ក្នុងពេលចាំបាច់រឺមានករណីទើបបង្កើត ដូច្នេះនឹងនាំមក
ភាព​អសកម្ម​ក្នុងពេលមានករណីកើតមានឡើង។ រូបសណ្ឋានមជ្ឈឹមដោយ
ឧបនាយករដ្ឋមន្ត្រីមួយរូប​ធ្វើជាប្រធានគណៈកម្មាធិការបញ្ជាណែនាំ។ នៅបណ្ដា
ដំបន់ដោយប្រធានគណៈកម្មាធីការ​ប្រជាជនខេត្តធ្វើជាប្រធានគណៈកម្មាធិការ។”

        នាព្រឹកថ្ងៃទី២១វិច្ឆិកា បន្តកម្មវិធីនៃសម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាម​
នីតិកាលទី១៣ បណ្ដាសមាជិកសភាបានពិភាគ្សាអំពីពង្រាងច្បាប់បង្ការប្រឆាំង
និងបន្ធូ​ស្រាលគ្រោះធម្មជាតិ។

       បណ្ដាសមាជិកសភាសុទ្ធតែបានឯកភាពអំពីការចាំបាច់ត្រូវផ្សព្វផ្សាយ
ច្បាប់សំដៅសុក្រិដរបៀង​កត្តិយុតចំពោះសកម្មភាពបង្កទប់ទល់ជំនះពុះពារ
លើផលវិបាកនៃគ្រោះធម្មជាតិ រួម​ចំណែកអភិវឌ្ឍន៍ចីរភាពសេដ្ឋកិច្ចសង្គម
និងធានាសន្តិសុខការពារជាតិ។ អំពីឈ្មោះ​ហៅរបស់​ច្បាប់ សមាជិកសភា
ភាគច្រើនស្នើរយកឈ្មោះ “ច្បាប់បង្កាទប់ទល់គ្រោះធម្មជាតិ” ពីព្រោះ
ឈ្មោះនេះខ្លីគ្រប់គ្រាន់ជំវិញបណ្ដាបញ្ហាក្នុងសកម្មភាពបង្កាប្រឆាំងគ្រោះ​
ធម្មជាតិ។ បណ្ដាមតិសង្កត់ធ្ងន់ថា​ច្បាប់ត្រូវសមស្របជាមួយបណ្ដា​អនុសញ្ញាការកំណត់អន្តរជាតិអំពីការប្រែប្រួលអាកាសធាតុដែលវៀត
ណាមជាសមាជិកពិសេសគឺអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ
ស្ដីពីការប្រែប្រួលអាកាសធាតុ។ សមាជិកជាច្រើនបានចាត់ទុកថា ដើម្បីធានាកិច្ចសហការជិតស្និទ្ធរវាងក្រសួង​ស្ថាប័ន​ដំបន់ក្នុងការងារនេះ ត្រូវបង្កើតគណៈកម្មាធិការជាតិបង្កាទប់ទល់និងបន្ធូស្រាល​គ្រោះ​ធម្មជាតិ។
លោកស្រី Ton Thi Ngoc Hanh សមាជិការសភាមណ្ឌល Dac Nong បានលើក
មតិថា៖

       “ខ្ញុំស្នើរថាគោលនយោបាយរបស់រដ្ឋក្នុងវិស័យបង្កាទប់ទល់នឹងគ្រោះ
ធម្មជាតិគឺរដ្ឋត្រូវដើរតួនាទីស្នូលនិងត្រូវមានការកំណត់មួយចំនួនបង្ខំឲ្យ
អង្កការបុគ្គលអនុវត្ត។ ខ្ញុំស្នើរត្រូវតែបំពេញបន្ថែមខ្លឹមសារលើកសរសើរប៉ុន្តែ
ត្រូវសម​ស្រប​ជាមួយច្បាប់ប្រឡងប្រណាំងលើកសរសើរដើម្បីលើកដម្កើង
សមូហភាពបុគ្គលដែលមានការ​រួមវិភាគទានដ៏ធំធេងក្នុងការបង្កាទប់ទល់
គ្រោះធម្មជាតិពីព្រោះសកម្មភាពនេះច្រើនតែមានការពលីអាយុជីវិត៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ