ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hungទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន

ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hungទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hungទទួល
ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនTanizaki Yasuaki

(VOVworld)-នាព្រឹកថ្ងៃទី២១វិច្ឆិកា ថ្លែងមតិក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋ​ទូត
ជប៉ុនTanizaki Yasuaki ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hungបាន​អះអាង
ថា៖ រដ្ឋសភាវៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត និងសហការយ៉ាងជិតស្និទ
ជាមួយរដ្ឋសភាជប៉ុនដើម្បីបង្កើនការជួបប្រាស្រ័យ​ សហប្រតិបត្តិការរវាងរដ្ឋសភា
និងប្រជាជននៃប្រទេសទាំងពីរដោយឥតឈប់ឈរ។ ប្រធានរដ្ឋសភាវៀតណាម
ក៏មានគោលបំណងចង់ឲ្យប្រទេសទាំងពីរត្រៀមរៀបចំឲ្យបាន ល្អរាល់សកម្មភាព
រំលឹកខួបលើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម ជប៉ុន។ ប្រធានរដ្ឋ
សភាវៀតណាម Nguyen Sinh Hung បានស្នើថា រួមជាមួយកិច្ចសហប្រតិបត្តិការ
រវាងរដ្ឋសភាទាំងពីរ ក្រុមសម្ព័ន្ធភាពសមាជិកសភាមិត្តភាព និង គណៈកម្មាធិការ
របស់រដ្ឋសភានៃប្រទេសទាំងពីរ ត្រូវជម្រុញថែមទៀត រាល់សកម្មភាព ផ្លាស់ប្តូរ
យោបល់ និងចែករំលែកបទពិសោធន៌នីតិបញ្ញត្តិ។

        ឯកអគ្គរដ្ឋទូតជប៉ុនឲ្យដឹងថា នាពេលខាងមុខ ជប៉ុននឹងបន្តបង្កើនជំនួយ
ឧបត្ថម្ភ ODA ជួយវៀតណាមអនុវត្តន៌រាល់គំរោងការណ៌កសាងមូលដ្ឋានហេដ្ឋា រចនាសម្ព័ន្ធបំរើដល់ការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ