បំផុសការប្រឡងសារព័ត៌មានសរសេរអំពីគំរូ “ធ្វើការងារចលនាប្រជាជនល្អ”
(VOVWORLD) - នាព្រឹកថ្ងៃទី១៣ តុលា គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបាន បំផុសការប្រឡងសារព័ត៌មានសរសេរអំពីគំរូ “ធ្វើការងារចលនាប្រជាជនល្អ” ដំណាក់កាល២០១៧-២០២០។
លោកស្រី Truong Thi Mai ថ្លែងមតិនៅពិធីនេះ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិ ការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai អះអាងថា៖
“គោលបំណងរួមរបស់យើងខ្ញុំគឺធ្វើយ៉ាងម៉េចដើម្បីតាមរយៈអត្ថបទសរសេរនានា យើងឧទ្ទេសនាមបាននូវគំរូឆ្នើមៗ ដែលជួយឧបត្ថម្ភប្រជាជនអស់ពីចិត្តពី ថ្លើម។ តាមនោះ ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងរវាងបក្សជាមួយប្រជាជន រវាងអាជ្ញាធរជាមួយប្រជាជននិងរវាងអង្គការសមូហភាពជាមួយប្រជាជន”៕