បំផុសយុទ្ធនាការ “ការបោះជំហានមេត្តាធម៌រាប់លាន” នៅខេត្ត Long An
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមេសា នៅទីក្រុង Tan An ខេត្ត Long An បានប្រព្រឹត្តទៅពិធីបំផុសយុទ្ធនាការ “ការបោះជំហានមេត្តាធម៌រាប់លាន”។
នេះគឺជាយុទ្ធនាការក្នុងក្របខ័ណ្ឌនៃជួរសកម្មភាព "ដំណើរមនុស្សធម៌ - ផ្តល់ក្តីស្រលាញ់" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ ដល់ថ្ងៃទី ២១ ខែមេសា សំដៅឆ្ពោះទៅខួបលើកទី ៧០ នៃទិវាជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ឆ្នាំ ២០២៤) និងខួប ៧០ ឆ្នាំនៃទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤) ដែលរៀបចំឡើងដោយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម និងសហភាពយុវជនវៀតណាមសម្របសម្រួលជាមួយ vRace និង FPT Online ដើម្បីរៀបចំនៅលើវេទិកា web/mobile/app របស់ vRace។
កម្មាភិបាល និងសមាជិកកាកបាទក្រហមខេត្ត Long An បានចូលរួមដង្ហែរក្បួន ជួយជ្រោមជ្រេង យុទ្ធនាការ "ការបោះជំហានមេត្តាធម៌រាប់លាន"។ រូបថត៖ TTXVN |
ថ្លែងមតិក្នុងពិធីនេះ លោក Hoang Van Sinh ប្រធានសមាគមកាកបាទក្រហមខេត្ត Long An បានសង្កត់ធ្ងន់ថា យុទ្ធនាការ “ការបោះជំហានមេត្តាធម៌រាប់លាន” លើកទឹកចិត្តស្មារតីហាត់ពត់លត់ដំសុខភាព ផ្សព្វផ្សាយស្មារតីសាមគ្គីគ្នា របៀបរស់នៅវិជ្ជមាន ការចែករំលែកនិងជំរុញសកម្មភាពមេត្តាធម៌នៅក្នុងសហគមន៍។ យុទ្ធនាការនេះ បានចាប់ផ្តើមពីថ្ងៃទី ២៥ ខែកុម្ភៈដល់ថ្ងៃទី ២១ ខែមេសា ដោយមានគោលដៅកៀងគរធនធានដើម្បីសាងសង់ផ្ទះបាយចំនួន ៧ សម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប ; ជួយឧបត្ថម្ភជីវភាពរស់នៅរបស់គ្រួសារក្រីក្រចំនួន ៧០គ្រួ; រៀបចំផ្សារណាត់មនុស្សធម៌ ដើម្បីផ្គត់ផ្គង់របស់របរចំបាច់ដល់គ្រួសារដែលជួបការលំបាកចំនួន ៧០០ គ្រួ; រៀបចំការពិគ្រោះយោបល់និងគាំទ្រអាហារូបត្ថម្ភដល់កុមារក្រីក្រចំនួន ៧.០០០នាក់; រៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនប្រជាជនចំនួន ៧០០០នាក់ ដែលជួបការលំបាកក្នុងខេត្ត Thai Nguyen, Son La និង Dien Bien។
នៅទីក្រុង Long An ពិធីនេះបានទាក់ទាញកម្មាភិបាល អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជិត៧០០នាក់; សមាជិកសម្ព័ន្ធយុវជននិងសិស្សវិទ្យាល័យនានាក្នុងខេត្តចូលរួមជួយជ្រោមជ្រេង៕