ប្រកាសគំរោងផែនការមេអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់សេដ្ឋកិច្ច BAC BO
|
ប្រកាសគំរោងផែនការមេអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់សេដ្ឋកិច្ច BAC BO (TTXVN) |
(VOV)_ពិធីប្រកាសគំរោងផែនការមេអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់
សេដ្ឋកិច្ច BAC BO ត្រូវបានប្រារព្វឡើង នារសៀលថ្ងៃទី២៥ មិថុនា នៅរដ្ឋធានីហា
ណូយ។ តាមនោះ បរិយាកាសអភិវឌ្ឍន៍សេដ្ឋកិច្ចមុខព្រួញនៅ Bac Bo នោះគឺអនុតំ បន់រដ្ឋធានីហាណូយ និងអនុតំបន់ឆ្នេរសមុទ្រ។
គោលដៅរួមរបស់គំរោងផែនការនេះគឺខំប្រឹងប្រែងកសាងតំបន់សេដ្ឋកិច្ចស្នូល នេះក្លាយទៅជាមណ្ឌលឧស្សាហកម្ម តាមទិសទំនើប នាឆ្នាំ ២០២០ អភិវឌ្ឍន៍ឧស្សា ហកម្មក្នុងតំបន់ផ្សាភ្ជាប់ជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យា…។ល។ ថ្លែងមតិនៅទីនេះ
លោក Dang Huy Dong អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម បាន
អោយដឹងថា៖
“ គំរោងផែនការនេះត្រូវបានកសាងឡើងដោយផ្អែកទៅលើនិន្នាការអភិវឌ្ឍន៍ របស់តំបន់ទាំងមូល និងតំបន់និមួយៗ។ ប៉ុន្តែ តំបន់និមួយៗ សុទ្ធតែមានបំរ៉េបំរួល ដោយឡែករបស់ខ្លួន។ នេះគឺបណ្ដាការសាកល្បងចំពោះតំបន់ដែលត្រូវឆ្លងកាត់
ដើម្បី សំរេចគំរោងផែនការដែលបានដាក់ចេញ៕”