ប្រគល់រង្វាន់អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៦និរន្តរភាព

ប្រគល់រង្វាន់អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៦និរន្តរភាព - ảnh 1
ប្រគល់រង្វាន់អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៦និរន្តរភាព

(VOV)_នាយប់ថ្ងៃទី១៣ ធ្នូ ពិធីប្រគល់រង្វាន់៖ អាជីវករវ័យក្មេងអាស៊ាន+៣ 
ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព ឆ្នាំ ២០១៥ ត្រូវបានប្រារព្វឡើងនៅទីក្រុងហូជី​មិញ
(ភាគខាងត្បូងវៀតណាម)។ នេះគឺជាព្រឹត្តិការណ៍ ដែលស្ថិតនៅក្នុងវេទិកា៖អាជីវករ
វ័យក្មេងអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។

          នៅពិធីនេះ អាជីវករវ័យក្មេងឆ្នើមចំនួន១២រូបរបស់ប្រទេសអាស៊ានទាំង១០
 ​និងប្រទេសសន្ទនាចំនួន៣ទៀតគឺ ជប៉ុន កូរ៉េខាងត្បូង និងចិនត្រូវបានប្រគល់ជូន
រង្វាន់ដ៏ថ្លៃថ្លានេះ។ លោក Lam Ngoc Minh នាយកប្រតិបត្តិ ក្រុមហ៊ុនទទួលខុស​ត្រូវ
​មានកំរិតពាណិជ្ជកម្ម និងផលិតកម្មពូក Mousse​ Lien A និងជាអនុប្រធាន​សមាគម
អាជីវករវ័យក្មេងទីក្រុងហូជីមិញ អាជីវករវៀតណាម ទទួលបានរង្វាន់លើកនេះ បាន
ចែករំលែកថា៖

          “ នេះគឺជារង្វាន់អន្តរជាតិ ដែលខ្ញុំជាដំណាងតែម្នាក់គត់របស់ប្រទេសជាតិ។​ 
ខ្ញុំសប្បាយរីករាយណាសស់។ សេចក្ដីសប្បាយរីករាយនេះនឹងជួយអោយខ្ញុំយល
បានថា៖ ខ្លួន​ត្រូវខំប្រឹងប្រែងថែមទៀត ដើម្បីក្រុមហ៊ុនអភិវឌ្ឍន៍កាន់តែខ្លាំងក្លា​។ 
តាមខ្ញុំ​ ជាអាជីវករគឺមិនគ្រាន់តែអភិវឌ្ឍន៍សហគ្រឆាសប៉ុណ្ណោះទេ ថែមទាំង ត្រូវអភិវឌ្ឍន៍សហគមន៍ទៀតផង។ រង្វាន់នេះបង្កើតកម្លាំងចលករ ជំរុញអោយខ្ញុំខំប្រឹង
ប្រែង​រួមវិភាគទានអោយទីក្រុងហុជីមិញ អោយសហគមន៍ច្រើនថែមទៀត។”

           ពិធីប្រគល់រង្វាន់៖ អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព ឆ្នាំ ២០១៥នេះ ជាសកម្មភាពកត់សម្គាល់ លើកដម្កើង និងលើកទឹកចិត្ត​អា
ជីវករវ័យក្មេងឆ្នើម ក្នុងប្លុកអាស៊ាន+៣ បានកសាង បញ្ជាណែនាំអង្គភាពអាជីវ
កម្មអភិវឌ្ឍន៍និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ