ប្រគល់អាហារូបករណ៍ជូនសិស្សានុស្សិសនិសិត្សផ្នែកគណិតវិជ្ជា។

ប្រគល់អាហារូបករណ៍ជូនសិស្សានុស្សិសនិសិត្សផ្នែកគណិតវិជ្ជា។ - ảnh 1
ប្រគល់អាហារូបករណ៍ជូនសិស្សានុស្សិសនិសិត្សផ្នែកគណិតវិជ្ជា។ (baomoi.com)


        VOV-នាព្រឹកថ្ងៃទី៥ឧសភានៅទីក្រុងហាណូយកម្មវិធីសំខាន់ជាតិអភិវឌ្ឍន៍​
គណិត​​វិជ្ជា​​ដំណាក់កាល២០១០-២០២០ (ចំណុះក្រសួងអប់រំនិងបណ្ដុះបណ្ដាល
វៀតណាម)​បាន​​​រៀបចំពិធីប្រគល់រង្វាន់ជូនសំណង់គណិតវិជ្ចាឆ្នាំ២០១២និង
ផ្ដល់​អាហារូបករណ៍​សំរាប់​​​​​​សិស្សានុស្សិសនិសិត្សឆ្នាំសិក្សា២០១២-២០១៣។
គណៈ​កម្មាការគ្រប់គ្រងកម្មវិធី​បានជ្រើសរើសសំណង់គណិតវិជ្ជាចំនួន៣៧ដើម្បី​
ប្រគល់រង្វាន់ ផ្ដល់អាហារូប​ករណ៍​សំរាប់​និសិត្សសិស្សានុស្សិសផ្នែកគណិតវិជ្ជា​
លើ​ទូទាំងប្រទេសចំនួន៤៤០នាក់។ សាស្ត្រាចារ្ស Le Tuan Hoaនាយកគ្រប់គ្រង​
វិទ្យាស្ថានស្រាវជ្រាវ​ជាន់ខ្ពស់​អំពី​គណិត​វិជ្ជា​ សមាជិកលេខាធិការគណៈកម្មាការ​គ្រប់គ្រងកម្មវិធីបានឲ្យដឹងថា៖

        “ដើម្បីអភិវឌ្ឍន៍ខឿនវិទ្យាសាស្ត្រមួយនិយាយរួមនិងគណិតវិជ្ជានិយាយ​
ដោយ​ឡែក​នោះយើងត្រូវមានវិធានការជាច្រើន។ ការផ្ដល់អាហារូបករណ៍​សំរាប់​
ប្អូនៗមាន​អត្ថន័យចំនួន២។ ទីមួយគឺផ្ដល់ខ្ទង់ថវិការគួរឲ្យកត់សម្គាល់មួយដើម្បី​
បណ្ដាប្អូនៗដែល​ទទួលបានអាហារូបករណ៍នេះបន្ធូការលំបាកក្នុងប៉ុន្មានឆ្នាំបាន​ទទួលអាហារូបករណ៍។ ទី២គឺដើម្បីប្អូនៗផ្សេងបានឃើញថា​ប្រសិនបើយើងរៀន​ល្អរៀនពូកែនិងតាមដាន​ផ្នែក​គណិតវិជ្ជាប្រសិនបើមិនបានទទួលអាហារូបករណ៍
នេះនឹងបានទទួលអាហារូបករណ៍ផ្សេងៗ។ នេះជាការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ខាង​
ស្មារតី៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ