ប្រតិកម្មរបស់វៀតណាមចំពោះសភាពការណ៍ជម្លោះឡើងជណ្តើរនៅតំបន់ហ្គាហ្សា

(VOVWORLD) -ថ្ងៃទី១៥ខែឧសភាឆ្នំា២០១៨ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីប្រតិ កម្ម របស់វៀតណាមចំពោះមុខសភាពការណ៍ជម្លោះឡើងជណ្តើរនៅតំបន់ហ្គាហ្សា រវាងកងកម្លាំងសន្តិសុខអ៊ីស្រាអ៊ែលនិងជនប៉ាឡេស្ទីននោះ អ្នកនាំពាក្យក្រសួងការ បរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា 
ប្រតិកម្មរបស់វៀតណាមចំពោះសភាពការណ៍ជម្លោះឡើងជណ្តើរនៅតំបន់ហ្គាហ្សា - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

“វៀតណាមយកចិត្តទុកដាក់ តាមដាន និងសម្តែងនូវការព្រួយបារម្ភចំពោះ ស្ថានភាពអំពើហឹង្សា ឡើងជណ្តើរនៅតំបន់ហ្គាហ្សានាប៉ុន្មានថ្ងៃកន្លងទៅ បណ្តាលឲ្យជនប៉ាឡេស្ទីនច្រើន នាក់ត្រូវស្លាប់និងរងរបួស។ វៀតណាមអំពាវនាវឲ្យភាគីទាក់ទិននានអត់ធ្មត់ ដោះស្រាយជម្លោះដោយសន្តិវិធី បង្កើតបរិយាកាសងាយស្រួលសម្រាប់រាល់កិច្ចចរចា ក៏ដូចជាការខិតខំប្រឹងប្រែងអន្តរជាតិ សំដៅឈានដល់ដំណោះស្រាយពេញលេញ យុត្តិធម៌ និរន្តរភាព ធានាផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធនានា ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់”៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ