ប្រទេសថៃបានរកឃើញមនុស្សចំនួន ១៣ នាក់ដែលបាត់ខ្លួនរយៈពេល ៩ ថ្ងៃនៅក្នុងរូងភ្មំ

(VOVWORLD) -នា វេលាម៉ោង ២៣ នាថ្ងៃទី ២ មិថុនា ក្រុមជួយសង្គ្រោះនាវារបស់ថៃបានរកឃើញក្មេងទាំង ១២ នាក់ រួមទាំងគ្រូបង្វឹកបាល់ទាត់របស់ពួកគេមួយនាក់ទៀត។ មនុស្សទាំង ១៣ នាក់នេះ បានជាប់ក្នុងរូងភ្នំ ចំណុះខេត្ត  Chiang Rai ភាគខាងជើងប្រទេសថៃ អស់រយៈពេល ៩ ថ្ងៃ។ 
ប្រទេសថៃបានរកឃើញមនុស្សចំនួន ១៣ នាក់ដែលបាត់ខ្លួនរយៈពេល ៩ ថ្ងៃនៅក្នុងរូងភ្មំ - ảnh 1ក្មេងទាំង ១២ នាក់ រួមទាំងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ដែលបាត់ខ្លួនរយៈពេល ៩ ថ្ងៃនៅក្នុងរូងភ្មំ (internet)

ក្រោយរយៈពេល ៩ ថ្ងៃខិតខំប្រឹងប្រែងស្វែងរកមក ដោយមានការចូលរួមរបស់មនុស្សជាង ១ ពាន់នាក់ នាយប់ថ្ងៃទី ២ មិថុនាក្រុមអ្នកមុជទឹកថៃបានទៅកាន់ទីតាំងរបស់មនុស្សបាត់ខ្លួនទាំង ១៣ នាក់ ដែលបានបាត់ខ្លួនអស់រយៈពេល ៩ ថ្ងៃ នៅក្នុងរូងភ្នំ ThamLuang ចំណុះខេត្ត Chiang Rai របស់ថៃ។ មនុស្សទាំង ១៣ នាក់នេះសុទ្ធតែមានសុវត្ថិភាពទោះបីជាជាប់ក្នុងរូងភ្នំរហូតដល់ ៩ ថ្ងៃក៏ដោយ។

ប្រទេសថៃបានរកឃើញមនុស្សចំនួន ១៣ នាក់ដែលបាត់ខ្លួនរយៈពេល ៩ ថ្ងៃនៅក្នុងរូងភ្មំ - ảnh 2 សកម្មភាពក្រុមជួយសង្គ្រោះនៅក្នុងរូងភ្នំខាងលើ (internet)

លោក Narongsak Osottanakorn អភិបាលខេត្ត Chiang Rai បានឲ្យដឹងថា៖ ក្រុមវេជ្ជបណ្ឌិតមួយក្រុមត្រូវបានចុះទៅពិនិត្យស្ថានភាពសុខភាពរបស់គេ ហើយតាមផែនការជនរងគ្រោះទាំងនេះនឹងត្រូវបានបញ្ជូនចេញពីរូងភ្នំប្រមាណ ៤ ម៉ោង ក្រោយពីបានពិនិត្យសុខភាពរួចមក។ នាបច្ចុប្បន្ន កងកម្លាំងជួយសង្គ្រោះត្រូវបានដាក់ពង្រាយ ជួយដឹកបញ្ជូនជនរងគ្រោះចេញពីរូងភ្នំ។

កងកម្លាំងជួយសង្គ្រោះបានដំណើរការសកម្មភាពស្វែងរកតាំងពីងថ្ងៃទី ២៤ មិថុនា បន្ទាប់ពីការរកឃើញកង់និងស្បែកជើងបាល់ទាត់របស់ក្រុមបាល់ទាត់នៅច្រករូងភ្នំ Tham Luang។ កងកម្លាំងពិសេសនៃកងទ័ពជើងទឹកថ្ងៃ  (NAVY Seal) ក៏មានវត្តមានតាំងពីរគ្រាដំបូង ដើម្បីចូលរួមការជួយសង្គ្រោះដែរ។ នាថ្ងៃទី ២៧ មិថុនា យោងតាមសំណើររបស់រដ្ឋាភិបាលថៃនោះ ទាហានពិសេសចំនួន ៣០ នាក់របស់អាមេរិក ដោយបំពាក់ឧបករណ៍ជំនាញចំណុះបញ្ជាការដ្ឋានឥណ្ឌូ - ប៉ាស៊ីហ្វិក (INDOPACOM) និងក្រុមអ្នកមុជទឹកអង់គ្លេសបានចាប់ផ្តើមចូលរួមការស្វែងរក និងជួយសង្គ្រោះផងដែរ។

ប្រទេសថៃបានរកឃើញមនុស្សចំនួន ១៣ នាក់ដែលបាត់ខ្លួនរយៈពេល ៩ ថ្ងៃនៅក្នុងរូងភ្មំ - ảnh 3 រូងភ្នំ ចំណុះខេត្ត  Chiang Rai ភាគខាងជើងប្រទេសថៃ (internet)

សូមបញ្ជាក់ថា៖ដោយមានទីតាំងស្ថិតនៅក្នុងសួនឧទ្យានព្រៃ Tham Luang –Khun Nam Nag Noon នោះ ហាងភ្នំ Tham Luang គឺជាទីតាំងទេសចរណ៍ដ៏ ប្រថុយប្រថាននៅប្រទេសថៃ ហើយតែងតែបិទទ្វារនារដូវវស្សា ពោលគឺចាប់ពីខែ កក្កដាដល់ខែធ្នូ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។ យោងតាមបទបញ្ញត្តិដែលបានចែងថា៖ភ្ញៀវទេសចរចូលក្នុងរូងភ្នំនេះ ត្រូវបានអនុញ្ញតឲ្យចូលទៅជ្រៅជាអតិបរមាត្រឹមតែ 700 ម៉ែត្រប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយកងកម្លាំងមានសមត្ថកិច្ចថៃបានកំណត់ថា៖ ក្រុមបាល់ទាត់ពោលខាងលើបានចូលទៅជ្រៅជាងការកំណត់នៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ