ប្រធានាធិបតីប៊ុលហ្គារីជួបប្រាស្រ័យវប្បធម៌នៅហាណូយ

ប្រធានាធិបតីប៊ុលហ្គារីជួបប្រាស្រ័យវប្បធម៌នៅហាណូយ - ảnh 1
ប្រធានាធិបតីប៊ុលហ្គារីជួបប្រាស្រ័យវប្បធម៌នៅហាណូយ(TTXVN)

(VOV)_នាយប់ថ្ងៃទី២៩ តុលា ក្នុងឱកាសដំណើរទៅបំពេញ​ទស្សនកិច្ចជាផ្លូវការ នៅវៀតណាម ប្រធានធិបតីប៊ុលហ្គារី លោក Rosen Plevneliev បានមានជំនួបសន្ទនាជា មួយអនុប្រធានរដ្ឋវៀតណាម ​លោកស្រី Nguyen Thi Doan និងបណ្ដាអតីតនិស្សិតវៀត
ណាមដែល​បានសិក្សានៅប៊ុលហ្គារី អញ្ជើញចូលរួមកម្មវិធីសម្ដែងសិល្បះ…។ល។ នៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានសង្កត់​ធ្ងន់​ថា៖​ឆ្នាំ​ ២០១៣ជាឆ្នាំដ៏សែនសំខាន់សំរាប់វៀតណាម និងប៊ុលហ្គារី ​ពិសេស​គឺដំណើរទស្សន កិច្ចលើកនេះរបស់ប្រធានាធិបតីប៊ុលហ្គារីជា​ព្រឹត្តិការណ៍ដ៏មានអត្ថន័យអំពី នយោបាយ  សង្គម បង្ហាញនូវទំនាក់​ទំនងមិត្តភាព ប្រពៃណីវៀតណាមនិងប៊ុលហ្គារីស្ដែងចេញនូវ​មនោសញ្ជេតនាមិត្តភាពរវាងវៀតណាមនិងប៊ុលហ្គារី…។ល។ ប្រធានា​ធិ​ប​តី​ប៊ុលហ្គារី 
លោក Rosen Plevneliev បានចាត់ទុកថា៖​ទំនាក់ទំនងមិត្ត​ភាព ​ប្រពៃណី ​និងមនោ សញ្ជេតនាដ៏ល្អប្រសើររវាងវៀតណាមនិង​ប៊ុលហ្គារី​ នឹង​ជាគ្រឹះដ្ឋានសំខាន់ និងជា
កម្លាំងចលករ ​ដើម្បីប្រទេសទាំងពីរ​បន្តនាំទំនាក់ទំនង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សហប្រតិបត្តិការអភិវឌ្ឍន៍ឡើង
កំរិតថ្មី  ដើម្បីផល​ប្រយោជន៍រួម និងបំពេញ គោលបំណងរបស់ប្រជាជននៃប្រទេស
ទាំងពីរ។

          បន្ទាប់នោះ កម្មវិធីសម្ដែងសិល្បះ ដោយមានឈ្មោះថា៖ អាថ៍​​កំបាំង ដោយបណ្ដា
សិល្បករ ​សិល្បការនីប៊ុលហ្គារី សម្ដែងបាននាំមក​អោយ​ទស្សនិកជនវៀតណាមនិងមិត្ត ភ័ក្តអន្តរជាតិនូវបណ្ដាការចាប់​អារម្មណ៍ដ៏ជ្រាលជ្រៅអំពីភាពវិសេសវិសាល់នៃខឿន
វប្បធម៌ប៊ុល ហ្គារីផង និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិង ប៊ុលហ្គារីទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ