ប្រធានាធិបតីហ្វីលីពីន៖ ការចរចារជាមួយចិនត្រូវផ្អែកទៅលើសាលក្រម របស់តុលាការអជ្ញាកណ្ដាល
|
ប្រធានាធិបតីហ្វីលីពីន៖ ការចរចារជាមួយចិនត្រូវផ្អែកទៅលើសាលក្រម របស់តុលាការអជ្ញាកណ្ដាល (VNA) |
(VOVworld) – នាថ្ងៃទី ២៧ សីហា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte
បានសង្កត់ធ្ងន់ថា៖ ការចរចារទ្វេភាគីណាមួយជាមួយចិននាពេលខាង មុខដែល
ទាក់ទិនដល់ជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើតសុទ្ធែផ្អែកទៅ លើសាល
ក្រមរបស់តុលាការអជ្ញាកណ្ដលអន្តរជាតិនៅទីក្រុងឡេអេរ (ហូឡង់)។ ថ្លែងមតិ
ក្នុងឱកាសរំលឹកខួប ១០ ទិវាបង្កើតមេបញ្ជាការដ្ឋាន Mindanao ខាងកើត នា
ថ្ងៃទី ២៧ សីហា លោក Duterte បានឲ្យដឹងថា៖ លោកបានសង្កត់ធ្ងន់ទៅលើ
ទស្សនៈវិស័យពោលខាងលើជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីន
លោក Zhao Jianhua។ លោក Duterte ក៏បានឲ្យដឹងថែមទៀតថា៖ ហ្វីលីពីន
នឹងត្រៀម ខ្លួនជាស្រេចរាល់លទ្ធិភាពប្រិសនបើការខំប្រឹងប្រែងធ្វើការចរ
ចារទ្វេភាគីជាមួយ ចិនទទួលបរាជ័យ។ លោកក៏បានអះអាងថានឹងផ្តល់ថ
វិការដើម្បីបង្កើនកំលាំង កងទ័ពហ្វីលីពីន ផងដែរ។ មុននោះ នាថ្ងៃទី២៤
សីហា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោក Lu Kang បានឲ្យដឹងថា៖
ប៉េកាំងត្រៀមខ្លួនជាស្រេចជួប សន្ទនាជាមួយម៉ានីល៕