ប្រធានាធិបតីអាមេរិកមានគោលបំណងជំរុញខ្លាំងទំនាក់ទំនងដៃគូរវៀតណាម-អាមេរិក


(VOV)_នាថ្ងៃទី២៣ កុម្ភះ នៅសេតវិមាន (អាមេរិក) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅអាមេរិក លោក Pham Quang Vinh បានជូនសារតាំង ​ចំពោះប្រធានាធិបតី អាមេរិក លោក Barack Obama។នៅក្នុងជំនួបនេះ ​លោក Barack Obama ​បានសម្ដែង គោលបំណងធ្វើអោយជ្រាលជ្រៅ​ថែមទៀតទំនាក់ទំនង​ដៃគូរវាងប្រទេសទាំងពីរ វៀតណាម-អាមេរិក​។ តាមលោកថា៖ ការបង្កើត​ ទំនាក់ទំនងដៃគូលើគ្រប់វិស័យ​រវាងវៀតណាមនិងអាមេរិក ​ នាខែកក្កដា ឆ្នាំ ២០១៣បាន​បង្កើតគ្រឹះដ្ឋានសំខាន់ 
សំរាប់ទំ នាក់ទំនងទ្វេភាគីជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ បរិស្ថាន អប់រំ 
និងសិទ្ធិមនុស្ស…ជាដើម។ លោកប្រធានាធិបតី Barack Obama ​ បានចាត់ទុកថា៖  ទំនាក់ទំនងទ្វេភាគី បានមានការ​អភិវឌ្ឍន៍យ៉ាង​ខ្លាំងក្លា ក្នុងរយៈពេល២០ ឆ្នាំកន្លង ទៅ និងមានគោលបំណងបន្ត​ពង្រឹងនិងពង្រីកទំនាក់ទំនងនេះ ដើម្បីជំរុញ កិច្ចស
ហ ប្រតិបត្តិការទ្វេភាគី និងនៅក្នុងបណ្ដាបញ្ហានៅក្នុងតំបន់ នាំទំនាក់ទំនងរវាង ប្រទេសទាំងពីរ ឡើងកំរិតថ្មី រួមគ្នាសុក្រិតកិច្ចព្រមព្រៀងដៃគូអន្តរអាស៊ី-ប៉ាស៊ី
ហ្វីក (TPP) …លៗ

ប្រធានាធិបតីអាមេរិកមានគោលបំណងជំរុញខ្លាំងទំនាក់ទំនងដៃគូរវៀតណាម-អាមេរិក - ảnh 1
ប្រធានាធិបតីអាមេរិកមានគោលបំណងជំរុញខ្លាំងទំនាក់ទំនងដៃគូរវៀតណាម-អាមេរិក

        ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានសម្ដែងនូវក្តីសប្បាយរីករាយដោយបានបំពេញបេសកកម្មការទូទនៅ​អាមេរិក និងបានអះអាងថា៖ ក្នុងដំណែងថ្មីនេះ នឹងធ្វើអស់ពីកម្លាំងកាយចិត្ត​របស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ អោយកាន់
តែខ្លាំងក្លាជាងទៀត។ ក្នុងពិធីឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មាននៃវិទ្យុ
សម្លេងវៀតណាម ប្រចាំនៅអាមេរិក បន្ទាប់ពីពិធីជូនសារតាំងនេះ លោក Pham
Quang Vinh បានអះអាងថា៖

        “ កាលពីចុងឆ្នាំ ២០១៤ មក​ប្រទេសទាំងពីរ ក្រសួងការបរទេសទាំងពីរ 
បានសកម្ម​កសាងផែនការរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃ​ទិវាប្រក្រតីទំ
នាក់ទំនង​រវាងប្រទេសឡើងវិញ។ ភាគីទាំងពីរកំពុងរួមសហការជាមួយគ្នា
យ៉ាងស្អិតរមួត ដើម្បីរៀបចំបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍នេះ និង
ចំណុចសំខាន់គឺបណ្ដាដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ